
ក្រោយមានបទពិសោធន៍សន្ទនាជាមួយអ្នកប្រើប្រាស់ទូទៅសកលលោកប៉ុន្មានឆ្នាំមកនេះ AI ពីមុនដែលគេស្គាល់ថា Generative AI (បញ្ញាសិប្បនិម្មិតស្វ័យបង្កើត) អភិវឌ្ឍដល់កម្រិតមួយទៀត ដែលគេហៅថា Agentic AI (បញ្ញាសិប្បនិម្មិតភ្នាក់ងារ)។ យ៉ាងក៏ដោយវត្តមាន Generative AI ក៏នឹងមានបន្តធម្មតា ហើយ Agentic AI ជាប្រភេទថ្មីមួយទៀតដែលដាក់ឱ្យដំណើរការ ដោយសារវាមានតួនាទីផ្សេងពីគ្នា និងអាស្រ័យគ្នាផងដែរ។ និយាយពី Agentic AI (បញ្ញាសិប្បនិម្មិតភ្នាក់ងារ) តាមរយៈឈ្មោះរបស់វាអាចឱ្យយើងយល់បានខ្លះអំពីបញ្ញាសិប្បនិម្មិតជំនាន់ថ្មីមួយនេះ។ Agentic មានន័យថាដែលជាភ្នាក់ងារ។ ស្ដាប់ទៅវាហាក់ដូចជា Robot (រ៉ូបត) ដែលអាចធ្វើការជំនួសមនុស្សបាន។ ហើយនេះជាការពិត Agentic AI មានសមត្ថភាពសម្រួលការងារមនុស្សបានយ៉ាងច្រើន តាមរយៈការបំពេញកិច្ចការស្វ័យប្រវត្តិដោយការវិភាគស៊ីជម្រៅ ផ្អែកលើហេុតផល និងបទពិសោធន៍របស់វា។ មុខងារនេះស្ទើរតែដូចមនុស្សយើងទៅហើយ ព្រោះថាធម្មតាយើងបំពេញការងាររាល់ថ្ងៃ ប្រើប្រាស់ពេលវេលា ជំនាញ គំនិត របស់យើងដូចគ្នាដែរ។ របៀបដំណើរការរបស់ Agentic AI សមត្ថភាពខ្ពស់ក្នុងការបំពេញការងារដោយស្វ័យប្រវត្តិ និងប្រើប្រាស់ទិន្នន័យ និងបទពិសោធន៍របស់ខ្លួនដោះស្រាយបញ្ហាផ្សេងៗប្រកដដោយការច្នៃប្រឌិត របស់ Agectic AI អាចមានទម្រង់ផ្សេងៗពីគ្នា។…

កម្មវិធីមួយនេះធ្លាប់មានឈ្មោះថា Adobe LiveCycle Designer ឥឡូវនេះមានឈ្មោះថ្មីថា Adobe Experience Manager (AEM) ដែលមានមុខងារដដែល។ វាជាកម្មវីធីដែលគ្រប់គ្រងដោយក្រុមហ៊ុន Adobe ប៉ុន្ដែមានកញ្ចប់ជាវប្រើប្រាស់ដាច់ដោយឡែកពី Adobe Creative Cloud ផ្សេងទៀត។ ក្រុមហ៊ុន Adobe ក៏ធ្លាប់ដាក់កម្មវិធី Adobe Livecycle Designer លក្ខណៈសាកល្បង ឬអាជ្ញាបណ្ណសាកល្បង (Trial License) ជំនាន់ 6.1 ផងដែរ។ តាមរយៈអត្ថបទនេះ លោកអ្នកអាចទាញយកកំណែប្រែជំនាន់ ៦.១ ជាមួយអាជ្ញាបណ្ណសាកល្បងរយៈពេលប្រហែល ៣ ខែ។ ទាញយកឯកសារ (ដំណើរលើប្រព័ន្ធប្រតិបត្តិការ Windows តែប៉ុណ្ណោះ)! AEM_Designer_v6.1.zip លេខអាជ្ញាបណ្ណសាកល្បង (Serial number of LiveCycle ES4 trial version) 1139-1001-3886-4854-1284-1828 ចម្លង ឈ្វែងយល់ស៊ីជម្រៅពី Adobe Livecycle ឬ…

យោងតាមសេចក្ដីណែនាំ ស្ដីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀរវត្សថ្មី របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ យើងខ្ញុំសូមណែនាំរបស់គណនាចំនួនពីររបៀប និងបកស្រាបវិធីដែលក្រសួងកំណត់ “លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ” ឬហៅឱ្យងាយយល់ថា Adjustment ។ គួរយល់ដឹងថារបៀបគណនីនេះ គឺចាប់មានសុពលភាព ឬអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៣ តរៀងទៅ។ ប្រសិនមានបច្ចុប្បន្នភាពអ្វីផ្សេង យើងខ្ញុំនឹងជូនដំណឹងនៅពេលក្រោយ និងតាមដានទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយដ្ឋានពន្ធដារ។ ដើម្បីស្វែងយល់ពីរបៀបគណនាយើងគប្បីដឹងពីព័ត៌មានដូចខាងក្រោម៖ ១. តារាងអត្រាកំណើនតាមថ្នាក់ថ្មី ចំណាត់ថ្នាក់ប្រាក់ចំណូលប្រចាំខែ អត្រាពន្ធ ពី ០៛ ដល់ ១ ៥០០ ០០០៛ ០% ពី ១ ៥០០ ០០១៛ ដល់ ២ ០០០ ០០០៛ ៥% ពី ២ ០០០ ០០១៛ ដល់ ៨ ៥០០ ០០០៛ ១០% ពី ៨…

ហ៊ែនប្រេក (HandBrake) ជាកម្មវិធីដ៏មានឥទ្ធិពលមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Windows, MacOS, និង Linux ។ វាអនុញ្ញាឱ្យអ្នកបំប្លែងវីដេអូពីទម្រង់(format) មួយទៅទម្រង់(format) មួយទៀត រួមទាំងទម្រង់(format) MKV ទៅជា MP4 និងទម្រង់ជាច្រើនទៀត។ សំខាន់ជានេះវាមានទំហំផ្ទុកតូច ធ្វើការបានរហ័ស និងឥតគិតថ្លៃ។ ហេតុផលខ្លះៗ ដែលតម្រូវឱ្យអ្នកប្រើបំប្លែងវីដេអូទម្រង់ MKV ទៅ MP4? ដូច្នេះ ការបំប្លែងវីដេអូ MKV ទៅ MP4 គឺដើម្បីផ្ដល់ភាពងាយស្រួយក្នុងចែករំលែក និងការច្នៃបង្កើតមាតិកាថ្មី។ ជំហានទាំង ៦ ក្នុងការបំប្លែង MKV ទៅ MP4 ជាមួយ ហ៊ែនប្រេក(HandBrake) ជំហានទី១ ទាញយក និងតម្លើងកម្មវិធីឱ្យកុំព្យូទ័រ ចូលទៅកាន់គេហទំព័រ ហ៊ែនប្រេក(HandBrake) រួចចុច Download និងតម្លើងលើកុំព្យូទ័រ។ ជំហានទី២ ចូលទៅកាន់វីដេអូ MKV រួចទាញចូល HandBrake ឬបើកកម្មវិធី HandBrake រួចចុច Browse…

លោក អេឡុន ម៉ាស (Elon Musk) ដែលជាស្ថាបនិករបស់ xAI ណែនាំំគំរូបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok 3 ជាបញ្ញាសប្បនិមិត្តដែលឆ្លាតវៃបំផុតមួយ ហើយលោកបានប្រកាសថា វាឆ្លាតគេជាងបំផុតក្នុងលោកនេះ។ ជំនាន់បន្ទាប់របស់ AI នេះ នឹងនាំមកនូវភាពច្បាស់លាស់លើផ្នែកសំខាន់ៗដូចជា ប្រកបដោយហេតុផល បំប្លែងសារអក្សរទៅជាវីដេអូ និងកែតម្រូវសមត្ថភាពដោយខ្លួនឯងពីមួយពេលទៅមួយពេល។ ជាមួយមុខងារនវានុវត្តរបស់វា Grok 3 នឹងរួមចំណែកផ្លាស់ប្ដូរវិស័យ AI នៅពេលខាងមុខ។ អត្ថន័យនៃឈ្មោះ Grok ក្នុងការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍ខាងលើ លោក អេឡុន ម៉ាស បានពន្យល់ពីការបំផុសគំនិតពាក្យ Grok ថាបានដកស្រង់ពីរឿងនិទានមួយ។ នៅរឿងនោះ Grok តំណាងឱ្យអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយយល់ច្បាស់ពីរឿងអាថ៌កំបាំងសព្វគ្រប់បែបយ៉ាង។ នេះមានន័យថា វាជាកម្រិតដែលលើសពីចំណេះដឹងរបស់មនុស្សធម្មតា និងដែលពោលពេញទៅដោយគំនិតយ៉ាងសម្បូរបែប។ លោក អេឡុន ម៉ាស សង្កត់ធ្ងន់ថា មូលដ្ឋានយល់ដឹងខ្ពស់ និងការយល់ច្បាស់ដ៏ជម្រៅចិត្ត គឺជាគោលគំនិតនៃការបង្កើតគំរូបញ្ញាសប្បនិមិត្ត Grok 3 នេះ។ ឈ្មោះនេះ ឆ្លុះបញ្ចាំងទស្សនវិស័យរបស់ Grok…

ពិភពលោកទាំងមូល ពិសេសសហរដ្ឋអាមេរិកកំពុងភ្ញាក់ផ្អើលជាមួយបញ្ញាសិប្បនិម្មិតថ្មីរបស់ចិន គឺ Deepseek ដែលមានសមត្ថភាពប្រហាក់ប្រហែល ChatGPT របស់ openai របស់សហរដ្ឋអាមេរិក។ ត្រឹមតែរយៈពេលមួយថ្ងៃក្រោយប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធី Deepseek ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងនាមជាកម្មវិធីដែលទទួលបានការទាញយកមកប្រើប្រាស់ច្រើនជាងគេលើថ្នាលកម្មវិធី Playstore ។ Deepseek អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើមុខងាររបស់ខ្លួនដោយសេរី ខណៈ ChatGPT តម្រូវឱ្យអ្នកប្រើប្រាស់ជំនាន់ ៤ ត្រូវបានប្រាក់ប្រហែល ២០ដុល្លារក្នុងមួយខែ។ លើសពីនេះ អ្នកប្រើប្រាស់អាចសន្ទនាជាភាសាខ្មែរយ៉ាងរលូន នឹងប្រសើរជាង ChatGPT ជាមួយ Deepseek ។ បង្កើតគណនី Deepseek នៅទីនេះ!

ការសាកថ្មមិនមែនជាប្រធានបទដែលទាក់ចិត្ត និងទាក់ទាញចំណាប់អារម្មណ៍ច្រើននៃទូរស័ព្ទ ឬថេប្លេតនោះទេ ប៉ុន្តែ វាជារឿងដ៏សំខាន់។ អ្នកអាចសាកថ្មឧបករណ៍ Galaxy របស់អ្នក ដោយប្រើ Travel Adapter Samsung ណាមួយ ប៉ុន្តែពួកគេអាចប្រើខ្សែ Samsung Original និងខ្សែ USB ជាមួយទូរស័ព្ទ ឬថេប្លេតរបស់អ្នក។ ទូរស័ព្ទ Galaxy ត្រូវបានរចនាឡើងដើម្បីផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងថាមពលថ្មដ៏ល្អឥតខ្ចោះ។ ទោះជាយ៉ាងណាក៏ដោយ អាយុកាលថ្មអាស្រ័យលើរបៀបដែលថ្មត្រូវបានប្រើប្រាស់ ហើយឧបករណ៍ផ្សេងៗមានអាយុកាលថ្មខុសៗគ្នា។ ដើម្បីស្វែងយល់ពីរបៀបបង្កើនប្រសិទ្ធភាពថ្មនៅលើទូរស័ព្ទរបស់អ្នក សូមព្យាយាមធ្វើតាមការណែនាំមួយចំនួនរបស់យើង។ គន្លឹះទូទៅ៖ លំដាប់លំដោយនៃការសាកថ្ម តាមការស្រាវជ្រាវ ការអនុវត្តបែបនេះមិនសម្រាប់តែ Galaxy ទេ ប៉ុន្ដែគឺគ្រប់ទូរស័ព្ទទាំងអស់តែម្តង។ នៅក្នុងការកំណត់ថ្មច្រើនទៀត មានមុខងារមួយចំនួនដែលមានសម្រាប់ការបង្កើនប្រសិទ្ធភាពថ្ម។

នេះជាឯកសារគំរូផែនការឈប់សម្រាក់ ដែលលោកអ្នកអាចកែថ្ងៃខែឆ្នាំឈប់សម្រាក់ប្រចាំឆ្នាំ ដើម្បីប្រើប្រាស់បានត្រឹមត្រូវ។

Tacteing Font is a distinctive Khmer typeface renowned for its inclusion of symbols and images. This TrueType font file (.TTF) was created by Cambodian Om Mony in 1991 and last updated in 2019. It has become an essential tool in various applications, especially in Microsoft Office, where users often insert these symbols directly into their…

VLOOKUP គឺជាមុខងារពេញនិយមបំផុតនៅក្នុង Excel សម្រាប់ការរកមើលមូលដ្ឋាន។ នេះគឺដោយសារតែ VLOOKUP មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានប្រយោជន៍៖ វាស្កេនតារាង ស្វែងរកតម្លៃ និងបង្ហាញលទ្ធផលក្នុងជួរដែលត្រូវគ្នា។ ដោយសារតែបញ្ហាបែបនេះលេចឡើងនៅក្នុងឧស្សាហកម្មស្ទើរតែទាំងអស់ VLOOKUP ត្រូវបានប្រើប្រាស់នៅក្នុងអាជីវកម្មគ្រប់ប្រភេទ។