ហ៊ែនប្រេក (HandBrake) ជាកម្មវិធីដ៏មានឥទ្ធិពលមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Windows, MacOS, និង Linux ។ វាអនុញ្ញាឱ្យអ្នកបំប្លែងវីដេអូពីទម្រង់(format) មួយទៅទម្រង់(format) មួយទៀត រួមទាំងទម្រង់(format) MKV ទៅជា MP4 និងទម្រង់ជាច្រើនទៀត។ សំខាន់ជានេះវាមានទំហំផ្ទុកតូច ធ្វើការបានរហ័ស និងឥតគិតថ្លៃ។
ហេតុផលខ្លះៗ ដែលតម្រូវឱ្យអ្នកប្រើបំប្លែងវីដេអូទម្រង់ MKV ទៅ MP4?
- កម្មវិធីកាត់តវីដេអូមួយចំនួនឱ្យអនុញ្ញាតឱ្យប្រើ MKV ក្នុងកិច្ចការដោយផ្ទាល់ ឧទាហរណ៍ Adobe Premiere Pro, Final Cut
- មានឧបករណ៍មិនច្រើននោះទេដែលគាំទ្រវីដេអូទម្រង់ MKV ពោលគឺមិនអាចបើកមើលបាន
ដូច្នេះ ការបំប្លែងវីដេអូ MKV ទៅ MP4 គឺដើម្បីផ្ដល់ភាពងាយស្រួយក្នុងចែករំលែក និងការច្នៃបង្កើតមាតិកាថ្មី។
ជំហានទាំង ៦ ក្នុងការបំប្លែង MKV ទៅ MP4 ជាមួយ ហ៊ែនប្រេក(HandBrake)
ជំហានទី១
ទាញយក និងតម្លើងកម្មវិធីឱ្យកុំព្យូទ័រ ចូលទៅកាន់គេហទំព័រ ហ៊ែនប្រេក(HandBrake) រួចចុច Download និងតម្លើងលើកុំព្យូទ័រ។
ជំហានទី២
ចូលទៅកាន់វីដេអូ MKV រួចទាញចូល HandBrake ឬបើកកម្មវិធី HandBrake រួចចុច Browse ដើម្បីរកឯកសារដែលចង់បំប្លែង
ជំហានទី៣
ជម្រើស MP4 ជាឯកសារទម្រង់សម្រេច(Outcome format)
ជំហានទី៤
អាចបង្កើតជាគំរូសម្រាប់ប្រើប្រាស់ពេលក្រោយ (មិនតម្រូវ)
ជំហានទី៥
កំណត់ទីកន្លែងរក្សាទុក
ជំហានទី៦
ចុច Start Encode ដើម្បីបំប្លែង
គន្លឹះបន្ថែម ៖ ក្នុងករណីអ្នកចង់បំប្លែងវីដេអូច្រើនក្នុងពេលតែមួយក្នុង HandBrake អាចជួយបានដែល។ ធ្វើតាមជំហានខាងលើពី១ដល់៥ ម្ដងមួយ រួចចុងក្រោយចុង Start Encode Queue តែប៉ុណ្ណោះ។






Leave a Reply