
រាល់ពេលនិយាយពីឯកសារ ឬកម្មវិធីកែសម្រួលឯកសារ PDF (PDF Editor Software) មនុស្សស្ទើរគ្រប់គ្នានៅលើពិភពលោកប្រាកដជានឹកឃើញដល់ Adobe Acrobat DC/Reader មុនគេ។ ប៉ុន្តែថ្ងៃនេះ យើងនឹងណែនាំកម្មវិធីថ្មីមួយ ដែលនឹងផ្ដល់បទពិសោធន៍ល្អបំផុតសម្រាប់លោកអ្នក។ ប្រាកដណាស់ Adobe Acrobat DC មានស្ដង់ដាខ្ពស់ មុខងារប្រើប្រាស់ទូលំទូលាយ មានភាពបត់បែនច្រើន បើធៀបនឹងកម្មវិធី PDF ផ្សេងទៀត។ ដោយសារមុខងារសំបូរបែបរបស់វាបែបនេះហើយ ទើបធ្វើឱ្យតម្លៃរបស់វាថ្លៃ ដែលអ្នកប្រើប្រាស់ PDF ម្ដងម្កាលតែងស្វែងរកដំណោះស្រាយផ្សេងពីវា។ គិតត្រឹមឆ្នាំ ២០២៦ Adobe Acrobat DC មានតម្លៃប្រចាំខែ ១២,៥ដុល្លារ សម្រាប់អាជ្ញាបណ្ណសិស្ស និងប្រហែល ២២ដុល្លារ សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន។ សម្រាប់ខ្ញុំយល់ថាតម្លៃនេះ មិនថ្លៃទោះទេ ប្រសិនបើអ្នកប្រើប្រាស់វាជាប្រចាំ ប៉ុន្តែប្រសិនប្រើប្រាស់ម្តងម្កាល ខ្ញុំសូមណែនាំឱ្យប្រើប្រាស់កម្មវិធីដំណោះស្រាយ PDF ផ្សេងទៀត ដូចជា PDF24 និង ILOVEPDF ជំនួសវិញ។ បច្ចុប្បន្ន ILOVEPDF អនុញ្ញាតឱ្យប្រើប្រាស់តែមានលើគេហទំព័រប៉ុណ្ណោះ។…

ទោះបីកម្មវិធី Microsoft Word បានអភិវឌ្ឍខ្លួនរបស់ដល់ជំនាន់ 2021 ក៏ដោយក៏សៀវភៅ Microsoft Office Word 2016 នៅតែជាមូលដ្ឋានសំខាន់ និងរឹងមាំសម្រាប់សិក្សាស្រាវជ្រាវ និងជាចំណេះដឹងមូលដ្ឋានចំបាច់សម្រាប់អ្នកទើបចាប់ផ្ដើមដំបូង។ សៀវភៅមួយចងក្រងយ៉ាងសម្រិតសម្រាំងដោយស្ថាប័នរដ្ឋ។ ព័ត៌មានលម្អិត កូដ ISBN : មិនមាន បោះពុម្ពផ្សាយ : ២០១៦ ភាសា : ខ្មែរ បោះពុម្ពផ្សាយដោយ : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាតិកា ធនធាន internet-email.pdf

ការប្រើប្រាស់ឯកសារ PDF មានភាពចំបាច់ក្នុងរូបភាពជាច្រើន ដូច្នេះហើយការគ្រប់គ្រង់ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ណាស់សម្រាប់ការងារផ្ទាល់ខ្លួន និងការងារវិជ្ជាជីវៈ។ មិនថាអ្នកត្រូវការបំប្លែង បញ្ចូលរូបភាព បំបែកទំព័រ ឬកែសម្រួលឯកសារ PDF ទេ មានឧបករណ៍ដែលអាចទុកចិត្តបានអាចធ្វើឱ្យមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ PDF24 គឺជាសំណុំឧបករណ៍ដ៏សម្បូរបែបមួយដែលបង្កើតឡើង ដើម្បីធ្វើឱ្យការងារគ្រប់គ្រង PDF របស់អ្នកកាន់តែសាមញ្ញ។ ខាងក្រោមនេះ គឺជាមុខងារទូទៅខ្លះៗ អំពីអ្វីដែល PDF24 ផ្តល់ជូន និងដែលអាចប្រើជាអត្ថប្រយោជន៍ដល់អ្នក។ PDF24 គឺជាអ្វី? PDF24 គឺជាថ្នាលឌីជីថល និងកម្មវិធីកុំព្យូទ័រ ដែលផ្តល់ជូននូវឧបករណ៍ជាច្រើនទាក់ទងនឹង PDF។ បង្កើតឡើងដោយ Geek Software GmbH ក្នុងគោលបំណងផ្តល់ដំណោះស្រាយងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ក្នុងការបង្កើត និងកែសម្រួលឯកសារ PDF។ ថ្នាលឌីជីថលនេះអាចចូលប្រើបានតាមរយៈគេហទំព័រ pdf24.org ឬដំឡើងកម្មវិធីកុំព្យូទ័រក៏បាន។ មុខងារសំខាន់ៗរបស់ PDF24 1. ការបង្កើត និងការបំប្លែង PDF PDF24 អនុញ្ញាតឱ្យអ្នកបង្កើត PDF ពីទ្រង់ទ្រាយឯកសារផ្សេងៗ រួមទាំង Word,…

កម្មវិធីមួយនេះធ្លាប់មានឈ្មោះថា Adobe LiveCycle Designer ឥឡូវនេះមានឈ្មោះថ្មីថា Adobe Experience Manager (AEM) ដែលមានមុខងារដដែល។ វាជាកម្មវីធីដែលគ្រប់គ្រងដោយក្រុមហ៊ុន Adobe ប៉ុន្ដែមានកញ្ចប់ជាវប្រើប្រាស់ដាច់ដោយឡែកពី Adobe Creative Cloud ផ្សេងទៀត។ ក្រុមហ៊ុន Adobe ក៏ធ្លាប់ដាក់កម្មវិធី Adobe Livecycle Designer លក្ខណៈសាកល្បង ឬអាជ្ញាបណ្ណសាកល្បង (Trial License) ជំនាន់ 6.1 ផងដែរ។ តាមរយៈអត្ថបទនេះ លោកអ្នកអាចទាញយកកំណែប្រែជំនាន់ ៦.១ ជាមួយអាជ្ញាបណ្ណសាកល្បងរយៈពេលប្រហែល ៣ ខែ។ ទាញយកឯកសារ (ដំណើរលើប្រព័ន្ធប្រតិបត្តិការ Windows តែប៉ុណ្ណោះ)! AEM_Designer_v6.1.zip លេខអាជ្ញាបណ្ណសាកល្បង (Serial number of LiveCycle ES4 trial version) 1139-1001-3886-4854-1284-1828 ចម្លង ឈ្វែងយល់ស៊ីជម្រៅពី Adobe Livecycle ឬ…

ហ៊ែនប្រេក (HandBrake) ជាកម្មវិធីដ៏មានឥទ្ធិពលមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Windows, MacOS, និង Linux ។ វាអនុញ្ញាឱ្យអ្នកបំប្លែងវីដេអូពីទម្រង់(format) មួយទៅទម្រង់(format) មួយទៀត រួមទាំងទម្រង់(format) MKV ទៅជា MP4 និងទម្រង់ជាច្រើនទៀត។ សំខាន់ជានេះវាមានទំហំផ្ទុកតូច ធ្វើការបានរហ័ស និងឥតគិតថ្លៃ។ ហេតុផលខ្លះៗ ដែលតម្រូវឱ្យអ្នកប្រើបំប្លែងវីដេអូទម្រង់ MKV ទៅ MP4? ដូច្នេះ ការបំប្លែងវីដេអូ MKV ទៅ MP4 គឺដើម្បីផ្ដល់ភាពងាយស្រួយក្នុងចែករំលែក និងការច្នៃបង្កើតមាតិកាថ្មី។ ជំហានទាំង ៦ ក្នុងការបំប្លែង MKV ទៅ MP4 ជាមួយ ហ៊ែនប្រេក(HandBrake) ជំហានទី១ ទាញយក និងតម្លើងកម្មវិធីឱ្យកុំព្យូទ័រ ចូលទៅកាន់គេហទំព័រ ហ៊ែនប្រេក(HandBrake) រួចចុច Download និងតម្លើងលើកុំព្យូទ័រ។ ជំហានទី២ ចូលទៅកាន់វីដេអូ MKV រួចទាញចូល HandBrake ឬបើកកម្មវិធី HandBrake រួចចុច Browse…

កម្មវិធីចម្លងអត្ថបទពីរូបភាព NextSpell ត្រូវបានដាក់ឱ្យដំណើរមុខងាររបស់ខ្លួនលើតេឡេក្រាមហើយលក្ខណៈជា Telegram bot ។ ការដាក់ឱ្យដំណើរការនេះ NextSpell អាចពិនិត្យអក្ខរាវិរុទ្ធរភាសាខ្មែររហូតដល់ ១០០ ពាក្យ។ សាកល្បងឥឡូវនេះ! https://t.me/NextSpellBot វត្តមានរបស់ NextSpell បានធ្វើឱ្យការពិនិត្យអក្ខរាវិរុទ្ធខ្មែរលែងជាបញ្ហាទៀតហើយ មិនថាឯកសាររដ្ឋបាន ការបោះពុម្ព និងរាល់ការទំនាក់ទំនងជាភាសាខ្មែរ។ NextSpell មានគេហទំព័រផ្លូវការ https://nextspell.com/, និងកម្មវិធីដំណើរការដោយ Android និង IOS ។ តស់នៅចាំដល់ណា សាកល្បងប្រើប្រាស់មុខងារពិនិត្យ និងកែតម្រូវអក្ខរាវិរុទ្ធខ្មែរជាមួយ NextSpell ។