TechEd Editorial Team

  • នាយកប្រតិបត្តិ Telegram ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះបារាំង

    នាយកប្រតិបត្តិ Telegram ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះបារាំង

    ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា លោក Durov ត្រូវបានឃុំខ្លួន បន្ទាប់ពីយន្តហោះឯកជនរបស់គាត់បានចុះចតនៅអាកាសយានដ្ឋាន Le Bourget ទីក្រុងប៉ារីស។ យោងតាមមន្រ្តី ដែលមានអាយុ 39 ឆ្នាំត្រូវបានចាប់ខ្លួនក្រោមដីកាសម្រាប់បទល្មើសទាក់ទងនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានឲ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំង កំពុងចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ជាក់អំពីស្ថានភាពនេះ។ ប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា Durov បានធ្វើដំណើរតាមយន្តហោះឯកជនរបស់គាត់។ Telegram គឺមានប្រជាប្រិយភាពជាពិសេសនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងរដ្ឋអតីតសហភាពសូវៀត។ កម្មវិធីនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ 2018 បន្ទាប់ពីការបដិសេធពីមុនដោយលោក Durov ក្នុងការប្រគល់ទិន្នន័យអ្នកប្រើប្រាស់។ ប៉ុន្តែ​បម្រាម​នេះ​ត្រូវ​បាន​ដក​វិញ​នៅ​ឆ្នាំ ២០២១។ Telegram ត្រូវបានចាត់ថ្នាក់ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat ។ លោក Durov បានបង្កើត Telegram ក្នុងឆ្នាំ 2013 ហើយគាត់បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ 2014 បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាលក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte…

  • ជាមោទនភាពមួយដែលខ្មែរអាចផលិតកម្មវិធីទំនាក់ទំនងសកល

    ជាមោទនភាពមួយដែលខ្មែរអាចផលិតកម្មវិធីទំនាក់ទំនងសកល

    ក្នុងឆ្នាំ ២០២៤ ថ្មីៗនេះ កម្ពុជាមានកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមដែលមានលក្ខណៈបទដ្ឋានកម្រិតអន្ដរជាតិ ប្រហាក់ប្រហែលទំនាក់ទំនងបណ្ដាញសង្គមដែលពេញនិយមក្នុងប្រទេសកម្ពុជាបច្ចុប្បន្នដូចជា Telegram និង WhatsApp ជាដើម។ ឥឡូវនេះ អ្នកអាចស្វែងរក និងដំឡើងកម្មវិធីនេះប្រើប្រាស់បានតាមរយៈ App Store (ISO) និង Playstore (Android) បានហើយ។ CoolApp ជាកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមកម្រិតសកលដំបូង ដែលបានអភិវឌ្ឍដោយក្រុមអ្នកជំនាញបច្ចេកវិទ្យាជនជាតិខ្មែរ។ កម្មវិធីនេះចំណាយពេលអភិវឌ្ឍអស់ប្រហែល ៣ មកម្លោះ ពោលគឺតាំងពីឆ្នាំ ២០២១ រហូតមកដល់ឆ្នាំ ២០២៤ នេះ។ CoolApp មានមុខងារជាច្រើនដូចជា ផ្ញើសារ ហៅទូរសព្ទ ហៅទូរសព្ទមានវីដេអូ (ប្រហែលខ្មែរយើងគួរបង្កើតពាក្យ ហៅទូរទស្សន៍ = Video​ call) ក្រុមទំនាក់ទំនង ហើយជាពិសេសមានមុខងារ Encryption data (រក្សាទិន្នន័យប្រើប្រាស់ដាច់ដោយលែក និងជាសំខាន់) សុវត្ថិភាព និងឯកជនភាពបុគ្គល ដោយប្រើប្រាស់ Internet Local (Dix) ។ ជាមួយមុខងារដ៏សម្បូរបែប និងបច្ចេកវិទ្យាទំនើប…

  • ទាញយកគំរូប្រវិត្តរូបការងារដោយមិនប្រើរូបថត

    ទាញយកគំរូប្រវិត្តរូបការងារដោយមិនប្រើរូបថត

    តិចអេឌ (TechEd Cambodia) ត្រូវបានទទួលស្គាល់ច្រើនតាមរយៈមាតិកា បច្ចុប្បន្នភាពប្រវិត្តរូបការងារជំនាន់ថ្មី CV ជំនាន់ថ្មី ឬ Resume ជំនាន់ថ្មី។ អត្ថបទនេះ យើងសូមណែនាំអ្នកពីរបៀបរៀបចំ និងសរសេរប្រវត្តិរូបការងារជំនាន់ថ្មីមួយទៀត ដែលគំរូនេះយើងពុំចាំបាច់ប្រើប្រាស់រូបថតទេ។ អ្នកនឹងយល់ដឹងបន្ថែមពីរបៀបគម្រោងគំនិតរចនា បច្ចេកទេស និងតិចនិតរចនា រួមទាំងការប្រើប្រាស់ពុម្ពអក្សរឱ្យបានសមស្របផងដែរ។ អ្វីដែលល្អនោះគឺថា អ្នកអាចទាញយកគំរូប្រវត្តិរូបការងារនេះបាន តាមរយៈ Download ខាងក្រោម។ ទាំងសិស្ស ទាំងនិស្សិតជាច្រើនផ្ដល់មិតលើវីដេអូណែនាំពីរបៀបធ្វើ CV ថា ពួកគេចង់ឯកសារកែបានដោយខ្លួនឯង (ភាគច្រើនគាត់ចង់បានឯកសារ docx, Microsoft Word) ហើយពួកគាត់ពុំសូវយល់ដឹងច្រើនពីការប្រើប្រាស់កម្មវិធី PowerPoint ឡើយ។ តាមពិត CV ជំនាន់ថ្មីប្រភេទនេះ យើងធ្វើលើកម្មវិធី Powerpoint ងាយស្រួលជាង និងលឿងជាងទ្វេរដង។ ដោយមើលឃើញចន្លោះអ្វីខាតរបស់យុវជនយើងបែបនេះ TechEd ផ្សាយចេញអត្ថបទមួយនេះឡើង ដើម្បីបង្ហាញពីរបស់សរសេរ និងរចនា CV លើ Microsoft Word ហើយឯកសារខាងក្រោមនេះមានប្រភេទ docx តែម្តង។ ឥឡូវនេះយើងមកស្វែងរកខ្លះពីប្រវត្តិរូបការងារគ្មានរូបថត…

  • របៀបផ្លាស់ប្ដូរពុម្ពអក្សរ (ទំហំ និងទម្រង់) ក្នុង Telegram Desktop

    របៀបផ្លាស់ប្ដូរពុម្ពអក្សរ (ទំហំ និងទម្រង់) ក្នុង Telegram Desktop

    One of the recent updates introduces a built-in option to change the font style, allowing users to personalize their messaging experience further.

  • តិចនិកការពារឯកសារលើកម្មវិធី Word ដោយស្វ័យប្រវត្តិ

    តិចនិកការពារឯកសារលើកម្មវិធី Word ដោយស្វ័យប្រវត្តិ

    Microsoft Office has addressed this concern with the AutoSave feature, available in both Word and PowerPoint.

  • របៀបធ្វើ CV និងគំរូកែបានងាយៗ

    របៀបធ្វើ CV និងគំរូកែបានងាយៗ

    រកបានគំរូប្រវត្តិរូបការងារល្អមួយ អាចធ្វើឱ្យលោកអ្នកចំណេញពេលវេលាច្រើន និងជារឿងដែលល្អបំផុតសម្រាប់អ្នកទើបចាប់ផ្ដើម។ TechEd និង CareerEdge សហការចែករំលែកគំរូល្អៗ សម្រាប់អ្នកមានបទពិសោធន៍ និងគ្មានបទពិសោធន៍ខាងក្រោមដោយឥតគិតថ្លៃ។ ឥតគិតថ្លៃមែនតែមានប្រសិទ្ធភាពពិតៗ។

  • ឥឡូវនេះ NextSpell ដំណើរការលើ Telegram ហើយ!

    ឥឡូវនេះ NextSpell ដំណើរការលើ Telegram ហើយ!

    កម្មវិធីចម្លងអត្ថបទពីរូបភាព​ NextSpell ត្រូវបានដាក់ឱ្យដំណើរមុខងាររបស់ខ្លួនលើតេឡេក្រាមហើយលក្ខណៈជា Telegram bot ។  ការដាក់ឱ្យដំណើរការនេះ NextSpell អាចពិនិត្យអក្ខរាវិរុទ្ធរភាសាខ្មែររហូតដល់ ១០០ ពាក្យ។ សាកល្បងឥឡូវនេះ! https://t.me/NextSpellBot វត្តមានរបស់ NextSpell បានធ្វើឱ្យការពិនិត្យអក្ខរាវិរុទ្ធខ្មែរលែងជាបញ្ហាទៀតហើយ មិនថាឯកសាររដ្ឋបាន ការបោះពុម្ព និងរាល់ការទំនាក់ទំនងជាភាសាខ្មែរ។ NextSpell មានគេហទំព័រផ្លូវការ https://nextspell.com/, និងកម្មវិធីដំណើរការដោយ Android និង IOS ។ តស់នៅចាំដល់ណា សាកល្បងប្រើប្រាស់មុខងារពិនិត្យ និងកែតម្រូវអក្ខរាវិរុទ្ធខ្មែរជាមួយ NextSpell ។

  • រវាងបញ្ញាសិប្បនិមិ្មត (AI) និងបញ្ញាពិតរបស់មនុស្ស តើមួយណាឆ្លាតជាង?

    រវាងបញ្ញាសិប្បនិមិ្មត (AI) និងបញ្ញាពិតរបស់មនុស្ស តើមួយណាឆ្លាតជាង?

    នេះជាអត្ថបទប្រែសម្រួលនៃការពិសោធន៍ និងការរកឃើញរបស់សារព័ត៌មាន BBC ដែលជាការសិក្សារកម្រិតបញ្ញារបស់ បញ្ញាសិប្បនិមិ្មត (Artificial intelligence) និងបញ្ញាពិតមនុស្ស (human intelligence)។ អត្ថបទនេះមានលក្ខណៈជាស៊េរី (ភាគ)។ មុននឹងបន្តអាចអត្ថបទសិក្សានេះ តើចំពោះការយល់ឃើញរបស់អ្នកផ្ទាល់ រវាងបញ្ញាសិប្បនិមិ្មត​ និងបញ្ញាពិត មិនណាឆ្លាតជាង? សូមចូលរួមបញ្ចេញមតិខាងក្រោម។ វាអាចមើលឃើញនូវអ្វីដែលវេជ្ជបណ្ឌិតអាចមើលរំលងពាក់ព័ន្ធនឹងសញ្ញាមហារីក ដែលអាចបកស្រាយផ្ដល់កម្លាំងចិត្តជំនួយដល់ផ្លូវចិត្តអ្នកជំងឺ បកស្រាយភាសាបុរាណដែលអ្នកស្រាវជ្រាវមានភាពច្របូកច្របល់ ព្យាករណ៍អាកាសធាតុ និងអាចសូម្បីតែការទំនាក់ទំនងរបស់សត្វទៀតផង។​ សមត្ថភាពក្នុងរឿងទាំងនេះ និងនៅក្នុងរឿងជាច្រើនទៀត ធ្វើឱ្យបញ្ញាសិប្បនិម្មិត( AI ) ហាក់មានកម្រិតខ្ពស់ ធ្វើឱ្យយើងចាប់អារម្មណ៍បន្ថែមទៀត ដើម្បីពិនិត្យមើលអ្វីដែលវាមិនអាចធ្វើបាន។ “អាថ៌កំបាំងដ៏ធំមួយក្នុងការសិក្សាអំពីភាពវៃឆ្លាត គឺជាអ្វីដែលផ្តល់ឱ្យយើងនូវអត្ថប្រយោជន៍ច្រើនលើប្រព័ន្ធប AI​” ប្រសាសរបស់​លោកភីតកូ (Xaq Pitkow) ដែលជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Carnegie Mellon ដែលសិក្សាពីចំណុចប្រសព្វនៃ AI និង Neuroscience ។ “ខួរក្បាលមានរចនាសម្ព័ន្ធសរសៃប្រសាទជ្រៅជាច្រើនដែលទាក់ទងនឹងមុខងារ និងភារកិច្ចផ្សេងៗគ្នា ដូចជាការចងចាំ តម្លៃ ចលនា ការយល់ឃើញពីអារម្មណ៍ និងអ្វីៗជាច្រើនទៀត”។ រចនាសម្ព័ន្ធទាំងនេះអនុញ្ញាតឱ្យគំនិតរបស់យើងចូលទៅក្នុងប្រភេទនៃការគិតផ្សេងៗដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ វាជាអ្វីដែលផ្តល់ភាពវៃឆ្លាតដល់មនុស្សយើងលើមនុស្សយន្តសម្រាប់ពេលនេះ។ ក្បួនដោះស្រាយរបស់ AI ដែលគ្របដណ្តប់លើទីផ្សារ…

  • បច្ចេកវិទ្យាអ៊ីនធឺណិតចល័ត ជំនាន់ទី៥(5G) នៅកម្ពុជា

    បច្ចេកវិទ្យាអ៊ីនធឺណិតចល័ត ជំនាន់ទី៥(5G) នៅកម្ពុជា

    បច្ចេកវិទ្យា 5G ឬបច្ចេកវិទ្យាអ៊ីធឺណិតចល័តជំនាន់ទី៥ ជាពាក្យវេយ្យស័ព្ទពាណិជ្ជកម្ម មានន័យថាបច្ចេកវិទ្យាអ៊ីនធីណិត ឬទូរសព្ទចល័តបានអភិវឌ្ឍមកដល់ជំនាន់ទី៥។ ជំនាន់ទី១ ក្នុងទស្សវត្សឆ្នាំ ១៩៨០ បច្ចេកវិទ្យាទូរសព្ទចល័តចាប់ផ្ដើមមានការប្រើប្រាស់នៅបណ្ដាលប្រទេសជាច្រើននៅលើពិភពលោក ហើយសម្រាប់ប្រទេសកម្ពុជាយើងចាប់ផ្ដើមានការប្រើប្រាស់នៅកំឡុងឆ្នាំ ១៩៩០។ ទូរសព្ទចល័តនៅពេលនោះមានរូបរាងធំ អាចហៅទូរសព្ទចូលប្រព័ន្ធទូរសព្ទលើតុបាន​ ប៉ុន្តែវាមានបញ្ហាឆ្លងប្រព័ន្ធច្រើន ដែលប្រេកង់នៅជិតគ្នាអាចស្ដាប់សម្លេងសន្ទនាគ្នាបាន។ មូលហេតុដែលមានការឆ្លងប្រព័ន្ធបែបនេះ ដោយសារតែបច្ចេកវិទ្យាទូរសព្ទចល័តនៅពេលនោះជាបច្ចេកវិទ្យា អាណាឡូក(Analog) មានន័យថា កម្រិតបច្ចេកវិទ្យាប្រហាក់ប្រហែល និងប្រេកង់វិទ្យុដែរ។ មកដល់ឆ្នាំ ១៩៩០ ពិភពលោកចាប់ផ្តើមមានបច្ចេកវិទ្យាថ្មីដែលមានលក្ខណៈឌីជីថល និងអ៊ិនគ្រីបសិន(Encyption) ដែលបច្ចេកវិទ្យានោះហៅថា Global System for Mobile Communications (GSM) ឬយើងច្រើនស្គាល់ថា 2G ។ តាមរយៈបច្ចេកវិទ្យានេះ សម្លេងសារសន្ទនាចាប់ផ្តើមរលូន និងរក្សាបាននូវសុវត្ថិភាព និងឯកជនភាពច្រើនជាងមុន។ មុនមកដល់បច្ចេកវិទ្យា 3G មានបច្ចេកវិទ្យាមួយដែលគេស្គាល់ថា 2.5G ដែលប្រើប្រាស់បច្ចេកវិទ្យា General Packet Ratio Services (GPRS) ឬ Enhanced Data Rates for…

  • ទាញយកពុម្ពអក្សរលីមួន (Limon Font)

    ទាញយកពុម្ពអក្សរលីមួន (Limon Font)

    ពុម្ពអក្សរ Limon គឺជាពុម្ពអក្សរខ្មែរ ដែលត្រូវបានប្រើសរសេរលើកំព្យូទ័រជាទូទៅ មុនពេលពុម្ពអក្សរខ្មែរយូនីកូដត្រូវបានដំណើរការ។ ពុម្ពអក្សរ Limon ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយ Sath Sokha Mony & Chhit Worn Narith (Limon Group)។ ម្ដងម្កាលខ្ញុំឃើញឯកសារមួយចំនួនប្រើប្រាស់ពុម្ពអក្សរ Limon ខ្ញុំត្រូវដំឡើងពុម្ពអក្សរប្រភេទនេះដើម្បីធ្វើឱ្យពុម្ពត្រឹមត្រូវ និងអាចអានបាន។ ប្រសិនបើអ្នកជួបបញ្ហាដូច្នេះ អ្នកអាចទាញយកឯកសារពុម្ពអក្សរ Limon ខាងក្រោម ហើយដំឡើងនៅលើកុំព្យូទ័រតែម្តងជាការសម្រេច។ ទាញយក Limon Fonts.zip ហេតុអ្វីបានជាពុម្ពអក្សរ Limon ត្រូវបានបង្កើតឡើង? កាលពីមុន ពុម្ពអក្សរខ្មែរលើកុំព្យទ័រមិនគាំទ្រ ឬស្គាល់ពុម្ពអក្សរខ្មែរឡើយ។ សូម្បីបច្ចុប្បន្ននេះក្តី នៅក្នុងកម្មវិធីថ្មីៗ ជាច្រើន ដូចជាកម្មវិធីទូរស័ព្ទដូចជាការកែសម្រួលវីដេអូ និងកម្មវិធីរចនា និងប្រហែលជាជាច្រើនទៀត ពេលដំណើរឱ្យប្រើប្រាស់ដំបូងៗ ច្រើនតែមិនស្គាល់អក្សរខ្មែរ។ នៅក្នុង Microsoft នៅលើ Windows និងប្រព័ន្ធ IOS មិនគាំទ្រខ្មែរយូនីកូដទេកាលពីប៉ុន្មានឆ្នាំមុន។ នេះ​ជា​មូលហេតុ​ដែល​យើង​បាន​ប្រើ​ពុម្ព​អក្សរ Limo របស់​ខ្មែរ​ពីមុន។…