របៀបគណនាពន្ធលើប្រាក់បៀរវត្ស (ពន្ធលើប្រាក់ខែ)


យោងតាមសេចក្ដីណែនាំ​ ស្ដីពី​ការអនុវត្តអត្រាពន្ធលើប្រាក់បៀរវត្សថ្មី​​ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ យើងខ្ញុំសូមណែនាំរបស់គណនាចំនួនពីររបៀប និងបកស្រាបវិធីដែលក្រសួងកំណត់ “លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ” ឬហៅឱ្យងាយយល់ថា Adjustment ។

គួរយល់ដឹងថារបៀបគណនីនេះ គឺចាប់មានសុពលភាព ឬអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៣ តរៀងទៅ។ ប្រសិនមានបច្ចុប្បន្នភាពអ្វីផ្សេង យើងខ្ញុំនឹងជូនដំណឹងនៅពេលក្រោយ និងតាមដានទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយដ្ឋានពន្ធដារ។

ដើម្បីស្វែងយល់ពីរបៀបគណនាយើងគប្បីដឹងពីព័ត៌មានដូចខាងក្រោម៖ 

១. តារាងអត្រាកំណើនតាមថ្នាក់ថ្មី

ចំណាត់ថ្នាក់ប្រាក់ចំណូលប្រចាំខែអត្រាពន្ធ
ពី ០៛ ដល់ ១ ៥០០ ០០០៛០%
ពី ១ ៥០០ ០០១៛ ដល់ ២ ០០០ ០០០៛៥%
ពី ២ ០០០ ០០១៛ ដល់ ៨ ៥០០ ០០០៛១០%
ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០៛១៥%
លើសពី ១២ ៥០០ ០០០៛២០%

២. កូន ឬសហព័ទ្ធក្នុងបន្ទុកម្នាក់រដ្ឋអនុញ្ញាតឱ្យដកប្រាក់ខែ ១៥០ ០០០រៀល (១៥ម៉ឺន) ក្នុងមួយនាក់។ ក្នុងន័យនេះបន្ទុកមានន័យថា សហព័ទ្ធរបស់បុគ្គលនោះមិនធ្វើការមានប្រាក់បៀរវត្សឡើយ។

តាមព័ត៌មានក្នុងតារាងនេះយើងមានវិធីគណនាមួយបែប សូមស្វែងយល់តាមការគណនាខាងក្រោម៖

ឧទាហរណ៍៖ លោក រស្មី មានប្រាក់ខែ ៨០០ដុល្លារ គ្មានកូន ឬប្រពន្ធក្នុងបន្ទុក។

ក្នុងករណីនេះ យើងកំណត់អត្រាប្ដូរប្រាក់ពី USD មក KHR = ៤ ១០០រៀល នោះយើងបានប្រាក់ខែលោក រស្មី ៣ ២៨០​ ០០០រៀល

យោងតាមតារាងអត្រាកំណើនតាមថ្នាក់ថ្មី អត្រាពន្ធលើប្រាក់ខែ ៣២៨០ ០០០រៀល ត្រូវកាត់ពន្ធ 10% ប៉ុន្ដែតាមរបៀបគណនាត្រឹមត្រូវយើងត្រូវដកប្រាក់រួចពន្ធ ១ ៥០០ ០០០៛ និង ប្រាក់ប្រមាណ ៥០០ ០០០៛ សម្រាប់ពន្ធ​ ៥% និងនៅសល់ត្រូវគណនានឹងអត្រាពន្ធ ១០%។

តាមព័ត៌លម្អិតដែលមានយើងអាចគណនាដូចខាងក្រោម៖

ចំណាត់ថ្នាក់ប្រាក់ចំណូលប្រចាំខែ (រៀល)អត្រាពន្ធពន្ធ (សាច់ប្រាក់)
១ ៥០០ ០០០0%
៥០០ ០០០៥%២៥ ០០០
១ ២៨០ ០០០១០%១២៨ ០០០
សរុប១៥៣ ០០០រៀល
គិតជាប្រាក់ដុល្លារ37.32 ដុល្លារ

៣. លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ

ដើម្បីឱ្យការគណនាកាន់តែងាយស្រួល គេត្រូវយកកម្រិតលម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ មកគណនាជាមួយគ្នា។

ចំណាត់ថ្នាក់ប្រាក់ចំណូលប្រចាំខែអត្រាពន្ធលម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ
ពី ០៛ ដល់ ១ ៥០០ ០០០៛០%
ពី ១ ៥០០ ០០១៛ ដល់ ២ ០០០ ០០០៛៥%៧៥ ០០០
ពី ២ ០០០ ០០១៛ ដល់ ៨ ៥០០ ០០០៛១០%១៧៥ ០០០
ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០៛១៥%៦០០ ០០០
លើសពី ១២ ៥០០ ០០០៛២០%១ ២២៥ ០០០

របៀបគណនាជាមួយលម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ

ឧទាហរណ៍ទី១៖ លោក រស្មី មានប្រាក់ខែ ៨០០ដុល្លារ គ្មានកូន ឬប្រពន្ធក្នុងបន្ទុក។

ក្នុងករណីនេះ យើងកំណត់អត្រាប្ដូរប្រាក់ពី USD មក KHR = ៤ ១០០រៀល​​
នោះយើងបានប្រាក់ខែលោក រស្មី ​៣ ២៨០ ០០០រៀល

គេបាន [(៣ ២៨០ ០០០​ – 0)*១០%] – ១៧៥ ០០០ = ១៥២ ០០០រៀល (37.32USD)

ឧទាហរណ៍ទី២៖ លោក រស្មី មានប្រាក់ខែ ៨០០ដុល្លារ​ មានកូន១ ឬប្រពន្ធធ្វើការដូចគ្នា។

ក្នុងករណីនេះ យើងកំណត់អត្រាប្ដូរប្រាក់ពី USD មក KHR = ៤ ១០០រៀល
នោះយើងបានប្រាក់ខែលោក រស្មី           ៣ ២៨០ ០០០រៀល
កូន ១ ស្មើនឹង                                   ​    ​ ១៥០ ០០០រៀល

គេបាន [(៣ ២៨០ ០០០​ – ១៥០ ០០០)*១០%] – ១៧៥ ០០០ = ១៣៨ ០០០រៀល (33.66USD)

ធនធានអត្តនុវត្តន៍ និងឯកសារពិគ្រោះ

គណនាសម្រាប់ម្នាក់ៗ (មិនមែនជាគំរូ Payroll Tempalate ទេ)។

នេះជារបៀបដែលក្រសួងកំណត់ លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ
StageAmountSecondary
1/ Difference (1–2)
1,500,000.00
500,000.00 * 5%25,000.00
2,000,000.00 * 10%100,000.00
Substract75,000.00
2/ Difference (2–3)
1,500,000.00
500,000.00 * 5%25,000.00
6,500,000.00  * 10%650,000.00
8,500,000.00 * 10%850,000.00
Substract175,000.00
3/ Difference (3–4)
1,500,000.00
500,000.00 * 5%25,000.00
6,500,000.00 * 10%650,000.00
4,000,000.00 * 15%600,000.00
12,500,000.00 * 15%1,875,000.00
Substract600,000.00
4/ Difference (4–5)
1,500,000.00
500,000.00 * 5%25,000.00
6,500,000.00 * 10%650,000.00
4,000,000.00 * 15%600,000.00
Substract1,225,000.00
ទិន្នន័យក្នុងតារាងនេះ ជាការគណនាដោយការឈ្វែងយល់របស់គណកម្មការនិពន្ធ (Editorial Team) ប៉ុណ្ណោះ។


  • តិចនិកឆបោកលើ Telegram ធំៗ ទាំង៨នៅកម្ពុជា

    តិចនិកឆបោកលើ Telegram ធំៗ ទាំង៨នៅកម្ពុជា

    Telegram ជាថ្នាលទំនាក់ទំនងឌីជីថលដ៏ពេញនិយម ដោយសារវាជាសហគមន៍រូបិយបណ្ណគ្រីបតូដ៏ធំបំផុតមួយ និងភាពសម្បូរបែបក្នុងការទំនាក់ទំនង ឆាប់រហ័ស និងជាពិសេសមានប្រព័ន្ធការពារសុវត្ថិភាព​ខ្ពស់មួយផងដែរ។ ទោះជាមានមុខងារការពារប្រព័ន្ធសុវត្តិច្រើនយ៉ាងណាក្ដី ការប្រើប្រាស់ប្រកបដោយសុវត្តិភាពជាទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ផ្ទាល់។ ហេតុនេះហើយអ្នកប្រើប្រាស់គប្បីយល់ដឹងពីវិធីសាស្ត្រឆបោកធំៗ និងវិធីបង្កើនសុវត្ថិភាពដូចខាងក្រោម។ ដំបូងយើងមកដឹងមូលហេតុក្រុមឆបោកយក Telegram ជាឧបករណ៍ឆបោក ភាពពេញនិយម និងងាយស្រួលក្នុងការងារបង្កើត Group, Channel, ជាពិសេសប្រមូលផ្ដុំមនុស្ស កសាងសហគមន៍ដែលមើលទៅដូចជាការពិត ធ្វើឱ្យការឆបោករបស់ពួកគេមានប្រសិទ្ធភាព​ និងចំណេញច្រើនជាមធ្យោយបាយផ្សេង។ បើដូចនេះតើ Telegram មានសុវត្ថិភាពក្នុងការប្រើប្រាស់ទេ? មិនថាតែ Telegram ឬកម្មវិធីទំនាក់ទំនងផ្សេងនោះទេ ដើម្បីប្រាកដថាអ្នកមានសុវត្តិភាពក្នុងការប្រើប្រាស់ប្រពន្ធការពារដែលមានសម្រាប់ ឬផ្ទាល់ពីកម្មវិធីទំនាក់ទំនងទាំងនោះមិនអាចធានាសុវត្តិភាពរបស់អ្នកប្រើប្រាស់ពេញលេចទេ ពោលគឺអាស្រ័យលើការយល់ដឹងពីហានិភ័យ និងការការពាររបស់អ្នកប្រើប្រាស់។ ខាងក្រោមនេះជាប្រភេទនៃការឆបោកធំៗ ដែលប្រទះឃើញក្នុងកម្មវិធី Telegram ១. មនោសញ្ចេតនាក្លាយក្លែង (ស្វែងរកមិត្ត) វិធីនេះ Admin ជួបក្នុង Skype មុនគេ ហើយក្រោយៗមកក៏ឃើញមានក្នុងកម្មវិធី Telegram ដែលដោយសារតែខ្មែរយើងនិយមប្រើប្រាស់ច្រើន។ ដំបូងមានមនុស្សមិនស្គាល់គ្នាផ្ញើសារមកសួរនាំពីនេះពីនោះ រួចហើយពឹងយើងបែបនេះបែបនោះ ហើយពឹងឱ្យយើងចូលគណនីធនគាររបស់គាត់ផ្ញើលុយទៅអ្នកផ្ញើទៀត ដោយធ្វើដូចទុកចិត្តយើង។ មួយរយៈក្រោយមកធ្វើជាមានបញ្ហាហើយខ្ចីលុយ ១០០០ដុល្លារ ក្រោយៗមកចុះមក ១០០ដុល្លារពេលយើងប្រាប់ថាអត់មាន។ ២. ជំនួយការបច្ចេកវិទ្យាក្លែងក្លាយ…

  • តើបញ្ញាសប្បនិម្មិត(AI) និងបច្ចេកវិទ្យាមានភាពលំអៀងទេ?

    តើបញ្ញាសប្បនិម្មិត(AI) និងបច្ចេកវិទ្យាមានភាពលំអៀងទេ?

    នៅពេលបច្ចេកវិទ្យកាន់តែប្រើប្រាស់ទូលំទូលាយ ពិសេសបញ្ញាសប្បនិម្មិត(AI) មនុស្សមួយចំនួនចាប់ផ្ដើមចាប់អារម្មណ៍សំណួរថា “តើបញ្ញាសប្បនិម្មិត និងបច្ចេកវិទ្យាមានភាពលំអៀងដូចមនុស្សទេ?”

  • កម្មវិធីកែសម្រួល PDF ដែលគួរឱ្យណែនាំបំផុត

    កម្មវិធីកែសម្រួល PDF ដែលគួរឱ្យណែនាំបំផុត

    រាល់ពេលនិយាយពីឯកសារ ឬកម្មវិធីកែសម្រួលឯកសារ PDF (PDF Editor Software) មនុស្សស្ទើរគ្រប់គ្នានៅលើពិភពលោកប្រាកដជានឹកឃើញដល់ Adobe Acrobat DC/Reader មុនគេ។ ប៉ុន្តែថ្ងៃនេះ យើងនឹងណែនាំកម្មវិធីថ្មីមួយ ដែលនឹងផ្ដល់បទពិសោធន៍ល្អបំផុតសម្រាប់លោកអ្នក។ ប្រាកដណាស់ Adobe Acrobat DC មានស្ដង់ដាខ្ពស់ មុខងារប្រើប្រាស់ទូលំទូលាយ មានភាពបត់បែនច្រើន បើធៀបនឹងកម្មវិធី PDF ផ្សេងទៀត។ ដោយសារមុខងារសំបូរបែបរបស់វាបែបនេះហើយ ទើបធ្វើឱ្យតម្លៃរបស់វាថ្លៃ ដែលអ្នកប្រើប្រាស់ PDF ម្ដងម្កាលតែងស្វែងរកដំណោះស្រាយផ្សេងពីវា។ គិតត្រឹមឆ្នាំ ២០២៦ Adobe Acrobat DC មានតម្លៃប្រចាំខែ ១២,៥ដុល្លារ សម្រាប់អាជ្ញាបណ្ណសិស្ស និងប្រហែល ២២ដុល្លារ សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន។ សម្រាប់ខ្ញុំយល់ថាតម្លៃនេះ មិនថ្លៃទោះទេ ប្រសិនបើអ្នកប្រើប្រាស់វាជាប្រចាំ ប៉ុន្តែប្រសិនប្រើប្រាស់ម្តងម្កាល ខ្ញុំសូមណែនាំឱ្យប្រើប្រាស់កម្មវិធីដំណោះស្រាយ PDF ផ្សេងទៀត ដូចជា PDF24 និង ILOVEPDF ជំនួសវិញ។ បច្ចុប្បន្ន ILOVEPDF អនុញ្ញាតឱ្យប្រើប្រាស់តែមានលើគេហទំព័រប៉ុណ្ណោះ។…

  • ការប្រើប្រាស់ និងថែទាំកុំព្យូទ័រ

    ការប្រើប្រាស់ និងថែទាំកុំព្យូទ័រ

    សៀវភៅប្រើប្រាស់ និងថែទាំកុំព្យូទ័រជាមូលដ្ឋានសំខាន់ និងរឹងមាំសម្រាប់សិក្សាស្រាវជ្រាវ និងជាចំណេះដឹងមូលដ្ឋានចំបាច់សម្រាប់អ្នកទើបចាប់ផ្ដើមដំបូង។ សៀវភៅមួយចងក្រងយ៉ាងសម្រិតសម្រាំងដោយស្ថាប័នរដ្ឋ។ ធនធាន internet-email.pdf

  • សៀវភៅមេរៀន Microsoft Excel

    សៀវភៅមេរៀន Microsoft Excel

    ទោះបីកម្មវិធី Microsoft Excel បានអភិវឌ្ឍខ្លួនរបស់ដល់ជំនាន់ 2021 ក៏ដោយក៏សៀវភៅ Microsoft Office Word 2016 នៅតែជាមូលដ្ឋានសំខាន់ និងរឹងមាំសម្រាប់សិក្សាស្រាវជ្រាវ និងជាចំណេះដឹងមូលដ្ឋានចំបាច់សម្រាប់អ្នកទើបចាប់ផ្ដើមដំបូង។ សៀវភៅមួយចងក្រងយ៉ាងសម្រិតសម្រាំងដោយស្ថាប័នរដ្ឋ។ ព័ត៌មានលម្អិត កូដ ISBN : មិនមាន បោះពុម្ពផ្សាយ : ២០១៦ ភាសា : ខ្មែរ បោះពុម្ពផ្សាយដោយ : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាតិកា ធនធាន microsoft-excel.pdf

    ,

សាធារណៈមតិ

Leave a Reply

Your email address will not be published. Required fields are marked *