ពន្យល់លម្អិតពីរូបមន្ត XLOOKUP


ក្នុង

រូបមន្ត XLOOKUP លើកម្មវិធី Excel ជារូបមន្តដ៏មានប្រយោជន៍មួយដែលប្រើប្រាស់ដើម្បីស្វែងរកតម្លៃនៅក្នុងលំដាប់ទិន្នន័យ (Range) និងបង្ហាញលទ្ធផលយោងតាមតម្លៃសម្រាប់ស្វែងរកនោះ។ រូបមន្តនេះថែមទាំងកម្រិតឱ្យបង្ហាញតម្លៃដូចទាំងស្រុង (exact match) ប្រហាក់ប្រហែល (wildcards) និងតម្លៃប្រយោល (regular expressions ហៅកាត់ regex) ស្វែងរកត្រឡប់ពីក្រោមឡើងទៅលើ​ (ច្រាស/បញ្ច្រាស) និងពិសេសជានេះ អាចរកតម្លៃពីលំដាប់ទិន្នន័យជួរឈរក៏បាន ជួរដេកក៏បាន។ ជារួមមក រូបមុន XLOOKUP បង្កើតមកជំនួសមុខងារដែលមានមុនៗ ដូចជា VLOOKUP, HLOOKUP, និង LOOKUP ផ្តល់ភាពងាយស្រួល និងបត់បែនកាន់តែច្រើន។

គោលដៅ

ដើម្បីស្វែករកតម្លៃពីលំដាប់ទិន្នន័យ

លទ្ធផល

បង្ហាញតម្លៃយោងតាមតម្លៃស្វែងរក

រូបមន្ត

=XLOOKUP(lookup,lookup_array,return_array,[if_not_found],[match_mode],[search_mode])
  • lookup – តម្លៃសម្រាប់ស្វែងរក
  • lookup_array – លំដាប់ទិន្នន័យសម្រាប់ការស្វែងរក
  • return_array – លំដាក់ទិន្នន័យសម្រាប់លទ្ធផលយោងតាមតម្លៃសម្រាប់ស្វែងរក
  • if_not_found – [មិនតម្រូវ] តម្លៃបង្ហាញចេញ ប្រសិនរកមិនឃើញតម្លៃត្រូវតាមលក្ខខណ្ឌ
  • match_mode – [មិនតម្រូវ] 0 = ត្រូវលក្ខខណ្ឌប្រាកដ (លំនាំដើម), -1 = ត្រូវលក្ខខណ្ឌប្រាកដ ឬ តូចជាងបន្ទាប់, 1 = ត្រូវលក្ខខណ្ឌប្រាកដ ឬ ធំជាងបន្ទាប់, 2 = ប្រហាក់ប្រហែល, 3 = តម្លៃប្រយោល
  • search_mode – [មិនតម្រូវ] 1 = ស្វែងរកពីលើចុះក្រោម (លំនាំដើម), -1 = ស្វែងរកត្រឡប់ពីក្រោមឡើងទៅលើ​ (ច្រាស/បញ្ច្រាស), 2 = ស្វែងរកតាមលំដាប់អក្ខរកក្រម, -2 = ស្វែងរកតាមលំដាប់អក្ខរកក្រមច្រាស

ការប្រើប្រាស់រូបមន្ត XLOOKUP

រូបមន្ត XLOOKUP ជាទំនើបកម្មនៃរូបមន្ត LOOKUP ទាំងអស់លើកម្មវិធី Excel (គិតត្រូវឆ្នាំ២០២៥)។ មុខងារនេះ អាចស្វែងរកតម្លៃពីលំដាប់ទិន្នន័យជួរឈរ ឬជួរដេក និងលំដាប់ទិន្នន័យមុខក្រោយបានទៀត។ ពិសេសជាងនេះ វាអាចបង្ហាញតម្លៃលើសពីមួយក្នុងពេលតែមួយ និងស្វែងរកបានលឿន ល្អសម្រាប់ការប្រើប្រាស់ក្នុងលំដាប់ទិន្នន័យច្រើនៗ។

ឧទាហរណ៍ទី១ៈ ត្រូវលក្ខខណ្ឌប្រាកដ

ដោយលំនាំដើម រូបមន្ត XLOOKUP ស្វែងរកទិន្នន័យត្រូវលក្ខខណ្ឌប្រាកដ។ ឧទាហរណ៍ខាងក្រោមនេះ រូបមន្ត XLOOKUP កំណត់ឱ្យស្វែងរកតម្លៃលក់ពី column E តាមលក្ខខណ្ឌចំណងជើងភាពយន្តនៅ column B ។ រូបមន្តដែលបានបញ្ចូលនៅក្នុង H5 គឺ៖

=XLOOKUP(H4,B5:B9,E5:E9)

ឧទាហរណ៍ទី២ៈ ប្រហាក់ប្រហែល

ដើម្បីអាចធ្វើឱ្យ XLOOKUP អាចរកតម្លៃប្រហាក់ប្រហែលបាន យើងត្រូវកំណត់ match_mode ក្នុងរូបមន្ត។ ក្នុងឧទាហរណ៍ខាងក្រោមនេះ យើងនឹងមករកភាគរយលក់បញ្ចុះតម្លៃតាមបរិមាណ ឬចំនួនទិញ។ រូបមន្ត F5 កំណត់ match_mode -1 ដើម្បីបង្ហាញតម្លៃតូចជាងបន្ទាប់។

=XLOOKUP(E5,B5:B9,C5:C9,,-1)

ឧទាហរណ៍ទី៣ៈ រកតម្លៃច្រើនក្នុងលក្ខខណ្ឌតែមួយ

XLOOKUP អាចដែលស្វែងរកច្រើនជាងមួយក្នុងពេលតែមួយ (ឧទាហរណ៍ លំដាប់ទិន្នន័យក្នុងតារាងច្រើនជួរឈរ) ដោយប្រើរូបមន្តតែមួយ។ ឧទាហរណ៍ខាងក្រោមបង្ហាញពីរបៀបដែល XLOOKUP អាចប្រើប្រាស់ដើម្បីស្វែងរកតម្លៃដែលចង់បានចំនួនបីដោយប្រើរូបមន្តតែមួយ។ រូបមន្តក្នុង C5 គឺ៖

=XLOOKUP(B5,B8:B15,C8:E15)

តាមរយៈឧទាហរណ៍នេះ យើងឃើញថាជួរឈរ D និង E បង្ហាញតម្លៃស្វែងប្រវត្តិយោងតាមតម្លៃ ឬលក្ខខណ្ឌតែមួយ ក្នុងពេលតែមួយ។

នៅក្នុងឧទាហរណ៍ខាងលើនេះ យើងប្រើ XLOOKUP ឱ្យបង្ហាញតម្លៃ ៣នៃលំដាប់ទិន្នន័យពីតារាង។ ប្រសិនបើគោលដៅរបស់យើងឱ្យបង្ហញតាមលក្ខខណ្ឌច្រើនដូចជា បុគ្គលិកទាំងអស់ក្នុងនាយកដ្ខានផ្នែករដ្ឋបាល(Administration) XLOOKUP មិនមែនជម្រើសល្អនោះទេ ដោយសារថា វាបង្ហាញមួយជួរប៉ុណ្ណោះ។ ក្នុងករណីនេះ យើងអាចប្រើមុខងារ ឬរូបមន្ត FILTER function ដែលវាអាចបង្ហាញលទ្ធផលពាក់ព័ន្ធទាំងអស់ច្រើនជួរឈរ និងជួរដេក។

ឧទាហរណ៍ទី៤ៈ តម្លៃប្រសព្វគ្នាពីរ

XLOOKUP អាចដែលស្វែងរកតម្លៃប្រសព្វគ្នាពីរ ដោយការបង្កប់ XLOOKUP ក្នុង XLOOKUP មួយទៀត។ ឧទាហរណ៍ខាងក្រោមនេះ XLOOKUP ខាងក្នុងស្វែងរកតម្លៃទាំងអស់ក្នុងជួរដេក Glass ហើយដើរតួរជាលំដាក់ទិន្នន័យសម្រាប់លទ្ធផលយោងតាមតម្លៃសម្រាប់ស្វែងរកនៃ XLOOKUP ខាងក្រៅ។ ចំពោះ XLOOKUP ខាងក្រៅវិញ ស្វែងរកតម្លៃក្នុងក្រុម B ហើយលទ្ធផលបង្ហាញតម្លៃ 17.25 ។

=XLOOKUP(I6,C4:F4,XLOOKUP(I5,B5:B9,C5:F9))

ឧទាហរណ៍ទី៥ៈ កំណត់ពាក្យសម្រាប់ ការរកមិនឃើញលទ្ធផល (Not found)

ដូចរូបមន្តទូទៅផ្សេងទៀតដែរ នៅពេលរកមិនឃើញតម្លៃតាមលក្ខខណ្ឌ XLOOKUP និងបង្ហាញលទ្ធផល #N/A ។ ជាមួយគ្នានេះដែរ XLOOKUP មានមុខងារអាចឱ្យយើងបញ្ចូលសារផ្សេងពីនេះជំនួសពាក្យ Not found បាន។ គួរឱ្យដឹងដែលថា #N/A បញ្ជាក់ពីលទ្ធផល រកមិនឃើញ មិនមានតម្លៃត្រូវលក្ខខណ្ឌ គ្មានលទ្ធផល។ ឧទាហរណ៍ៈ លទ្ធផល “រកមិនឃើញ” នៅពេលតម្លៃសម្រាប់ស្វែងរក (lookup value) មិនមានក្នុងលំដាប់ទិន្នន័យ។

=XLOOKUP(H4,B5:B9,E5:E9,"Not found")

កន្លែងពាក្យ “រកមិនឃើញ” នេះ យើងអាចកែទៅជាពាក្យអ្វីក៏បានដែរឱ្យតែដាក់វានៅក្នុង “” សម្រាប់ពាក្យ(អក្សរ)។

ចំណាំៈ សូមប្រយ័ត្ន ប្រសិនបើយើងកំណត់កន្លែងសារ “Not found” ជាមួយ (“”) ទទេ វានឹងលាក់តម្លៃ #N/A ដែលបង្ហាញលំនាំដើមរបស់ XLOOKUP ។ ប្រសិនចង់បានតម្លៃលំនាំដើមពេលរកមិនឃើញសូមរំលងមុខងារសារនេះ ដោយសរសេរ (,,) បែបនេះវិញ។

ឧទាហរណ៍ទី៦ ពហុលក្ខខណ្ឌ (តម្លៃសម្រាប់ស្វែងរកច្រើន)

តាមធម្មតា XLOOKUP ខ្លួនវាអត់អាចរកតម្លៃដែលមានពហុលក្ខខណ្ឌ ឬយកតម្លៃសម្រាប់ស្វែងរកច្រើនទៅរកតម្លៃមួយទេ។ ឧទាហរណ៍ យើងចង់ស្វែងរកតម្លៃ អាវ Hoodie ទំហំ Medium ពណ៌ Blue នៅក្នុងតារាងលំដាប់ទិន្នន័យ ដែលប្រភេទអា ទំហំ ពណ៌ ស្ថិតក្នុងជួរឈរផ្សេងៗគ្នា។ ទោះបី XLOOKUP គ្មានមុខងារបែបនេះ ប៉ុន្ដែយើងអាចប្រើ កន្សោមពីជគណិត (Boolean logic) បាន។ ការអនុវត្តបែបនេះ យើងកំណត់តម្លៃដែលចង់រក 1 និងតម្លៃផ្សេង 0 ដោយស្វែងប្រវត្តិ។ មើលឧទាហរណ៍ ក្នុង H8 ដើម្បីយល់ពីដំណើរការនេះ។

=XLOOKUP(1,(B5:B15=H5)*(C5:C15=H6)*(D5:D15=H7),E5:E15)

វីដេអូពន្យល់លម្អិត

Excel-XLOOKUP.xlsx

  • តិចនិកឆបោកលើ Telegram ធំៗ ទាំង៨នៅកម្ពុជា

    តិចនិកឆបោកលើ Telegram ធំៗ ទាំង៨នៅកម្ពុជា

    Telegram ជាថ្នាលទំនាក់ទំនងឌីជីថលដ៏ពេញនិយម ដោយសារវាជាសហគមន៍រូបិយបណ្ណគ្រីបតូដ៏ធំបំផុតមួយ និងភាពសម្បូរបែបក្នុងការទំនាក់ទំនង ឆាប់រហ័ស និងជាពិសេសមានប្រព័ន្ធការពារសុវត្ថិភាព​ខ្ពស់មួយផងដែរ។ ទោះជាមានមុខងារការពារប្រព័ន្ធសុវត្តិច្រើនយ៉ាងណាក្ដី ការប្រើប្រាស់ប្រកបដោយសុវត្តិភាពជាទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ផ្ទាល់។ ហេតុនេះហើយអ្នកប្រើប្រាស់គប្បីយល់ដឹងពីវិធីសាស្ត្រឆបោកធំៗ និងវិធីបង្កើនសុវត្ថិភាពដូចខាងក្រោម។ ដំបូងយើងមកដឹងមូលហេតុក្រុមឆបោកយក Telegram ជាឧបករណ៍ឆបោក ភាពពេញនិយម និងងាយស្រួលក្នុងការងារបង្កើត Group, Channel, ជាពិសេសប្រមូលផ្ដុំមនុស្ស កសាងសហគមន៍ដែលមើលទៅដូចជាការពិត ធ្វើឱ្យការឆបោករបស់ពួកគេមានប្រសិទ្ធភាព​ និងចំណេញច្រើនជាមធ្យោយបាយផ្សេង។ បើដូចនេះតើ Telegram មានសុវត្ថិភាពក្នុងការប្រើប្រាស់ទេ? មិនថាតែ Telegram ឬកម្មវិធីទំនាក់ទំនងផ្សេងនោះទេ ដើម្បីប្រាកដថាអ្នកមានសុវត្តិភាពក្នុងការប្រើប្រាស់ប្រពន្ធការពារដែលមានសម្រាប់ ឬផ្ទាល់ពីកម្មវិធីទំនាក់ទំនងទាំងនោះមិនអាចធានាសុវត្តិភាពរបស់អ្នកប្រើប្រាស់ពេញលេចទេ ពោលគឺអាស្រ័យលើការយល់ដឹងពីហានិភ័យ និងការការពាររបស់អ្នកប្រើប្រាស់។ ខាងក្រោមនេះជាប្រភេទនៃការឆបោកធំៗ ដែលប្រទះឃើញក្នុងកម្មវិធី Telegram ១. មនោសញ្ចេតនាក្លាយក្លែង (ស្វែងរកមិត្ត) វិធីនេះ Admin ជួបក្នុង Skype មុនគេ ហើយក្រោយៗមកក៏ឃើញមានក្នុងកម្មវិធី Telegram ដែលដោយសារតែខ្មែរយើងនិយមប្រើប្រាស់ច្រើន។ ដំបូងមានមនុស្សមិនស្គាល់គ្នាផ្ញើសារមកសួរនាំពីនេះពីនោះ រួចហើយពឹងយើងបែបនេះបែបនោះ ហើយពឹងឱ្យយើងចូលគណនីធនគាររបស់គាត់ផ្ញើលុយទៅអ្នកផ្ញើទៀត ដោយធ្វើដូចទុកចិត្តយើង។ មួយរយៈក្រោយមកធ្វើជាមានបញ្ហាហើយខ្ចីលុយ ១០០០ដុល្លារ ក្រោយៗមកចុះមក ១០០ដុល្លារពេលយើងប្រាប់ថាអត់មាន។ ២. ជំនួយការបច្ចេកវិទ្យាក្លែងក្លាយ…

  • តើបញ្ញាសប្បនិម្មិត(AI) និងបច្ចេកវិទ្យាមានភាពលំអៀងទេ?

    តើបញ្ញាសប្បនិម្មិត(AI) និងបច្ចេកវិទ្យាមានភាពលំអៀងទេ?

    នៅពេលបច្ចេកវិទ្យកាន់តែប្រើប្រាស់ទូលំទូលាយ ពិសេសបញ្ញាសប្បនិម្មិត(AI) មនុស្សមួយចំនួនចាប់ផ្ដើមចាប់អារម្មណ៍សំណួរថា “តើបញ្ញាសប្បនិម្មិត និងបច្ចេកវិទ្យាមានភាពលំអៀងដូចមនុស្សទេ?”

  • កម្មវិធីកែសម្រួល PDF ដែលគួរឱ្យណែនាំបំផុត

    កម្មវិធីកែសម្រួល PDF ដែលគួរឱ្យណែនាំបំផុត

    រាល់ពេលនិយាយពីឯកសារ ឬកម្មវិធីកែសម្រួលឯកសារ PDF (PDF Editor Software) មនុស្សស្ទើរគ្រប់គ្នានៅលើពិភពលោកប្រាកដជានឹកឃើញដល់ Adobe Acrobat DC/Reader មុនគេ។ ប៉ុន្តែថ្ងៃនេះ យើងនឹងណែនាំកម្មវិធីថ្មីមួយ ដែលនឹងផ្ដល់បទពិសោធន៍ល្អបំផុតសម្រាប់លោកអ្នក។ ប្រាកដណាស់ Adobe Acrobat DC មានស្ដង់ដាខ្ពស់ មុខងារប្រើប្រាស់ទូលំទូលាយ មានភាពបត់បែនច្រើន បើធៀបនឹងកម្មវិធី PDF ផ្សេងទៀត។ ដោយសារមុខងារសំបូរបែបរបស់វាបែបនេះហើយ ទើបធ្វើឱ្យតម្លៃរបស់វាថ្លៃ ដែលអ្នកប្រើប្រាស់ PDF ម្ដងម្កាលតែងស្វែងរកដំណោះស្រាយផ្សេងពីវា។ គិតត្រឹមឆ្នាំ ២០២៦ Adobe Acrobat DC មានតម្លៃប្រចាំខែ ១២,៥ដុល្លារ សម្រាប់អាជ្ញាបណ្ណសិស្ស និងប្រហែល ២២ដុល្លារ សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន។ សម្រាប់ខ្ញុំយល់ថាតម្លៃនេះ មិនថ្លៃទោះទេ ប្រសិនបើអ្នកប្រើប្រាស់វាជាប្រចាំ ប៉ុន្តែប្រសិនប្រើប្រាស់ម្តងម្កាល ខ្ញុំសូមណែនាំឱ្យប្រើប្រាស់កម្មវិធីដំណោះស្រាយ PDF ផ្សេងទៀត ដូចជា PDF24 និង ILOVEPDF ជំនួសវិញ។ បច្ចុប្បន្ន ILOVEPDF អនុញ្ញាតឱ្យប្រើប្រាស់តែមានលើគេហទំព័រប៉ុណ្ណោះ។…

  • ការប្រើប្រាស់ និងថែទាំកុំព្យូទ័រ

    ការប្រើប្រាស់ និងថែទាំកុំព្យូទ័រ

    សៀវភៅប្រើប្រាស់ និងថែទាំកុំព្យូទ័រជាមូលដ្ឋានសំខាន់ និងរឹងមាំសម្រាប់សិក្សាស្រាវជ្រាវ និងជាចំណេះដឹងមូលដ្ឋានចំបាច់សម្រាប់អ្នកទើបចាប់ផ្ដើមដំបូង។ សៀវភៅមួយចងក្រងយ៉ាងសម្រិតសម្រាំងដោយស្ថាប័នរដ្ឋ។ ធនធាន internet-email.pdf

  • សៀវភៅមេរៀន Microsoft Excel

    សៀវភៅមេរៀន Microsoft Excel

    ទោះបីកម្មវិធី Microsoft Excel បានអភិវឌ្ឍខ្លួនរបស់ដល់ជំនាន់ 2021 ក៏ដោយក៏សៀវភៅ Microsoft Office Word 2016 នៅតែជាមូលដ្ឋានសំខាន់ និងរឹងមាំសម្រាប់សិក្សាស្រាវជ្រាវ និងជាចំណេះដឹងមូលដ្ឋានចំបាច់សម្រាប់អ្នកទើបចាប់ផ្ដើមដំបូង។ សៀវភៅមួយចងក្រងយ៉ាងសម្រិតសម្រាំងដោយស្ថាប័នរដ្ឋ។ ព័ត៌មានលម្អិត កូដ ISBN : មិនមាន បោះពុម្ពផ្សាយ : ២០១៦ ភាសា : ខ្មែរ បោះពុម្ពផ្សាយដោយ : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាតិកា ធនធាន microsoft-excel.pdf

    ,

សាធារណៈមតិ

Leave a Reply

Your email address will not be published. Required fields are marked *