Excel formula

  • ពន្យល់លម្អិតពីរូបមន្ត XLOOKUP

    ពន្យល់លម្អិតពីរូបមន្ត XLOOKUP

    រូបមន្ត XLOOKUP លើកម្មវិធី Excel ជារូបមន្តដ៏មានប្រយោជន៍មួយដែលប្រើប្រាស់ដើម្បីស្វែងរកតម្លៃនៅក្នុងលំដាប់ទិន្នន័យ (Range) និងបង្ហាញលទ្ធផលយោងតាមតម្លៃសម្រាប់ស្វែងរកនោះ។ រូបមន្តនេះថែមទាំងកម្រិតឱ្យបង្ហាញតម្លៃដូចទាំងស្រុង (exact match) ប្រហាក់ប្រហែល (wildcards) និងតម្លៃប្រយោល (regular expressions ហៅកាត់ regex) ស្វែងរកត្រឡប់ពីក្រោមឡើងទៅលើ​ (ច្រាស/បញ្ច្រាស) និងពិសេសជានេះ អាចរកតម្លៃពីលំដាប់ទិន្នន័យជួរឈរក៏បាន ជួរដេកក៏បាន។ ជារួមមក រូបមុន XLOOKUP បង្កើតមកជំនួសមុខងារដែលមានមុនៗ ដូចជា VLOOKUP, HLOOKUP, និង LOOKUP ផ្តល់ភាពងាយស្រួល និងបត់បែនកាន់តែច្រើន។ គោលដៅ ដើម្បីស្វែករកតម្លៃពីលំដាប់ទិន្នន័យ លទ្ធផល បង្ហាញតម្លៃយោងតាមតម្លៃស្វែងរក រូបមន្ត =XLOOKUP(lookup,lookup_array,return_array,[if_not_found],[match_mode],[search_mode]) ការប្រើប្រាស់រូបមន្ត XLOOKUP រូបមន្ត XLOOKUP ជាទំនើបកម្មនៃរូបមន្ត LOOKUP ទាំងអស់លើកម្មវិធី Excel (គិតត្រូវឆ្នាំ២០២៥)។ មុខងារនេះ អាចស្វែងរកតម្លៃពីលំដាប់ទិន្នន័យជួរឈរ ឬជួរដេក និងលំដាប់ទិន្នន័យមុខក្រោយបានទៀត។ ពិសេសជាងនេះ វាអាចបង្ហាញតម្លៃលើសពីមួយក្នុងពេលតែមួយ និងស្វែងរកបានលឿន…