ក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង១២យប់ ឈានចូលឆ្នាំថ្មីឆ្នាំសកល២០២៦ ប្រទេសកម្ពុជារីករាយស្វាគមន៍បច្ចេកវិទ្យា 5G ។ ទំព័រសករាជថ្មី 5G នាំមកនូវបទពិសោធន៍អ៊ីធឺណិតល្បឿនលឿនមិនធ្លាប់មាន អនុញ្ញាតឱ្យបច្ចេកវិទ្យាទំនើបថ្មីៗមានវត្តមាននៅកម្ពុជា។
ក្នុងសន្និសិទបើកវេទិការរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិពណ៌បច្ចេកវិទ្យាឌីជីថល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងទូរគមនាគមន៍ប្រកាសការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទី៥ (5G) ដែលប្រព័ន្ធទូរសព្ទចល័តធំៗ ចំនួន៣នឹងមានសេវា 5G ចាប់ពីថ្ងៃទី១ ខែកមរា ឆ្នាំ២០២៦ តទៅ។
ក្រុមហ៊ុនទូរសព្ទចល័នធំៗចំនួន៣រួមមាន Cellcard, Smart និង Metfone សុទ្ធតែដាក់ដំណើរការបច្ចេកវិទ្យា 5G ដំណាលគ្នា។ គួរឱ្យដឹងដែលថាការអនុវត្តដំបូងនេះ សេវា 5G មិនទាន់គ្រប់ដណ្ដប់ទូទាំងផ្ទៃប្រទេសនៅឡើយ។ ព័ត៌មានលម្អិតនូវទីតាំង ខេត្ត ក្រុង នានាដែលមានដាក់ដំណើតប្រព័ន្ធ 5G ពេញលេញឬយ៉ាងណា សូមចូលទៅកាន់ទំព័រផ្សេងរបស់ប្រព័ន្ធទូរសព្ទររបស់លោកអ្នក។






Leave a Reply