
ក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង១២យប់ ឈានចូលឆ្នាំថ្មីឆ្នាំសកល២០២៦ ប្រទេសកម្ពុជារីករាយស្វាគមន៍បច្ចេកវិទ្យា 5G ។ ទំព័រសករាជថ្មី 5G នាំមកនូវបទពិសោធន៍អ៊ីធឺណិតល្បឿនលឿនមិនធ្លាប់មាន អនុញ្ញាតឱ្យបច្ចេកវិទ្យាទំនើបថ្មីៗមានវត្តមាននៅកម្ពុជា។ ក្នុងសន្និសិទបើកវេទិការរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិពណ៌បច្ចេកវិទ្យាឌីជីថល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងទូរគមនាគមន៍ប្រកាសការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទី៥ (5G) ដែលប្រព័ន្ធទូរសព្ទចល័តធំៗ ចំនួន៣នឹងមានសេវា 5G ចាប់ពីថ្ងៃទី១ ខែកមរា ឆ្នាំ២០២៦ តទៅ។ ក្រុមហ៊ុនទូរសព្ទចល័នធំៗចំនួន៣រួមមាន Cellcard, Smart និង Metfone សុទ្ធតែដាក់ដំណើរការបច្ចេកវិទ្យា 5G ដំណាលគ្នា។ គួរឱ្យដឹងដែលថាការអនុវត្តដំបូងនេះ សេវា 5G មិនទាន់គ្រប់ដណ្ដប់ទូទាំងផ្ទៃប្រទេសនៅឡើយ។ ព័ត៌មានលម្អិតនូវទីតាំង ខេត្ត ក្រុង នានាដែលមានដាក់ដំណើតប្រព័ន្ធ 5G ពេញលេញឬយ៉ាងណា សូមចូលទៅកាន់ទំព័រផ្សេងរបស់ប្រព័ន្ធទូរសព្ទររបស់លោកអ្នក។ ព័ត៌មានបន្ថែម

បច្ចេកវិទ្យា 5G ឬបច្ចេកវិទ្យាអ៊ីធឺណិតចល័តជំនាន់ទី៥ ជាពាក្យវេយ្យស័ព្ទពាណិជ្ជកម្ម មានន័យថាបច្ចេកវិទ្យាអ៊ីនធីណិត ឬទូរសព្ទចល័តបានអភិវឌ្ឍមកដល់ជំនាន់ទី៥។ ជំនាន់ទី១ ក្នុងទស្សវត្សឆ្នាំ ១៩៨០ បច្ចេកវិទ្យាទូរសព្ទចល័តចាប់ផ្ដើមមានការប្រើប្រាស់នៅបណ្ដាលប្រទេសជាច្រើននៅលើពិភពលោក ហើយសម្រាប់ប្រទេសកម្ពុជាយើងចាប់ផ្ដើមានការប្រើប្រាស់នៅកំឡុងឆ្នាំ ១៩៩០។ ទូរសព្ទចល័តនៅពេលនោះមានរូបរាងធំ អាចហៅទូរសព្ទចូលប្រព័ន្ធទូរសព្ទលើតុបាន ប៉ុន្តែវាមានបញ្ហាឆ្លងប្រព័ន្ធច្រើន ដែលប្រេកង់នៅជិតគ្នាអាចស្ដាប់សម្លេងសន្ទនាគ្នាបាន។ មូលហេតុដែលមានការឆ្លងប្រព័ន្ធបែបនេះ ដោយសារតែបច្ចេកវិទ្យាទូរសព្ទចល័តនៅពេលនោះជាបច្ចេកវិទ្យា អាណាឡូក(Analog) មានន័យថា កម្រិតបច្ចេកវិទ្យាប្រហាក់ប្រហែល និងប្រេកង់វិទ្យុដែរ។ មកដល់ឆ្នាំ ១៩៩០ ពិភពលោកចាប់ផ្តើមមានបច្ចេកវិទ្យាថ្មីដែលមានលក្ខណៈឌីជីថល និងអ៊ិនគ្រីបសិន(Encyption) ដែលបច្ចេកវិទ្យានោះហៅថា Global System for Mobile Communications (GSM) ឬយើងច្រើនស្គាល់ថា 2G ។ តាមរយៈបច្ចេកវិទ្យានេះ សម្លេងសារសន្ទនាចាប់ផ្តើមរលូន និងរក្សាបាននូវសុវត្ថិភាព និងឯកជនភាពច្រើនជាងមុន។ មុនមកដល់បច្ចេកវិទ្យា 3G មានបច្ចេកវិទ្យាមួយដែលគេស្គាល់ថា 2.5G ដែលប្រើប្រាស់បច្ចេកវិទ្យា General Packet Ratio Services (GPRS) ឬ Enhanced Data Rates for…