បច្ចេកវិទ្យា 5G ឬបច្ចេកវិទ្យាអ៊ីធឺណិតចល័តជំនាន់ទី៥ ជាពាក្យវេយ្យស័ព្ទពាណិជ្ជកម្ម មានន័យថាបច្ចេកវិទ្យាអ៊ីនធីណិត ឬទូរសព្ទចល័តបានអភិវឌ្ឍមកដល់ជំនាន់ទី៥។
ជំនាន់ទី១ ក្នុងទស្សវត្សឆ្នាំ ១៩៨០ បច្ចេកវិទ្យាទូរសព្ទចល័តចាប់ផ្ដើមមានការប្រើប្រាស់នៅបណ្ដាលប្រទេសជាច្រើននៅលើពិភពលោក ហើយសម្រាប់ប្រទេសកម្ពុជាយើងចាប់ផ្ដើមានការប្រើប្រាស់នៅកំឡុងឆ្នាំ ១៩៩០។ ទូរសព្ទចល័តនៅពេលនោះមានរូបរាងធំ អាចហៅទូរសព្ទចូលប្រព័ន្ធទូរសព្ទលើតុបាន ប៉ុន្តែវាមានបញ្ហាឆ្លងប្រព័ន្ធច្រើន ដែលប្រេកង់នៅជិតគ្នាអាចស្ដាប់សម្លេងសន្ទនាគ្នាបាន។ មូលហេតុដែលមានការឆ្លងប្រព័ន្ធបែបនេះ ដោយសារតែបច្ចេកវិទ្យាទូរសព្ទចល័តនៅពេលនោះជាបច្ចេកវិទ្យា អាណាឡូក(Analog) មានន័យថា កម្រិតបច្ចេកវិទ្យាប្រហាក់ប្រហែល និងប្រេកង់វិទ្យុដែរ។
មកដល់ឆ្នាំ ១៩៩០ ពិភពលោកចាប់ផ្តើមមានបច្ចេកវិទ្យាថ្មីដែលមានលក្ខណៈឌីជីថល និងអ៊ិនគ្រីបសិន(Encyption) ដែលបច្ចេកវិទ្យានោះហៅថា Global System for Mobile Communications (GSM) ឬយើងច្រើនស្គាល់ថា 2G ។ តាមរយៈបច្ចេកវិទ្យានេះ សម្លេងសារសន្ទនាចាប់ផ្តើមរលូន និងរក្សាបាននូវសុវត្ថិភាព និងឯកជនភាពច្រើនជាងមុន។
មុនមកដល់បច្ចេកវិទ្យា 3G មានបច្ចេកវិទ្យាមួយដែលគេស្គាល់ថា 2.5G ដែលប្រើប្រាស់បច្ចេកវិទ្យា General Packet Ratio Services (GPRS) ឬ Enhanced Data Rates for GSM Evolution (EDGE) ។ កម្រិតបច្ចេកវិទ្យចល័តនេះក៏នៅតែបន្តមានឃើញដែល នៅពេលអ៊ីនធឺណិតរបស់យើងដើរយឺត ដែលមានសញ្ញាអក្សរ E នៅលើទូរសព្ទ។ ដូច្នេះ នៅពេលទូរសព្ទនាពេលនោះអាចប្រើប្រាស់អ៊ីធឺណិតបាន ប៉ុន្ដែក្នុងល្បឿនមួយយឺតខ្លាំង។
បន្តពី 2.5G យើងបានស្គាល់បច្ចេកវិទ្យាថ្មីមួយទៀតគឺ 3G (International Mobile Telecommunication 2000, ITM2000) ។ ក្នុងសម័យ 3G នេះហើយដែលប្រទេសកម្ពុជាស្គាល់អ៊ីនធឺណិតច្រើន យើងស្គាល់ Browser, Multimedia, Social Media, Email, Map ។ល។
នៅឆ្នាំ២០១៣ សម្រាប់ប្រទេសកម្ពុជាយើងបានប្រើប្រាប់បច្ចេកវិទ្យា 4G (International Mobile Telecommunication Advanced) ដែលភាពខុសគ្នារវាង 3G និង 4G មានមិនច្រើននោះទេ ពោលគឺល្បឿនអ៊ីនធឺណិតជាអ្វីដែលខុសគ្នាច្រើនជាងគេ។
ត្រឡប់ទៅបច្ចេកវិទ្យា 3G បន្តិចវិញ ពិភពលោកមានបញ្ហាមួយមុនវត្តមានបច្ចេកវិទ្យា 3G ដោយហេតុថា ពិភពលោកមិនមានស្ដុងដាបច្ចេកវិទ្យារួមនៅឡើយ។ មានន័យថា ទូរសព្ទប្រទេសមួយទៅប្រទេសមួយមានកម្រិតបច្ចេកវិទ្យាផ្សេងៗគ្នា ហើយមិនអាចប្រើប្រាស់ឆ្លងប្រទេសបានឡើយ។ មកដល់ឆ្នាំ២០០០ សហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Uion, ITU) បានកំណត់ស្ដុងដាបច្ចេកវិទ្យារួមមួយដើម្បីអាចប្រើប្រាស់ និងទទួលស្គាល់ជាអន្តរជាតិ ដូច្នេះហើយទើបចាប់ពីបច្ចេកវិទ្យា 3G មកទើប ទូរសព្ទមួយអាចដំណើរការនៅទូទាំងពិភពលោក។
ចំពោះ 5G មានឈ្មោះបច្ចេកទេសផ្លូវការថា International Mobile Telecommunication 2020 (IMT2020) ។ បច្ចេកវិទ្យា 5G នេះ ត្រូវបានសម្រេចអនុវត្តឱ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ២០១៥ មកម្លេះ។
បច្ចេកវិទ្យា 5G មានលក្ខខណៈពិសេស ៣ សំខាន់ៗ៖
- ល្បឿនលឿនជាងមុន
លឿនបច្ចេកវិទ្យា 4G ប្រហែល ១០ដង ទៅ ១០០ដង ឬកម្រិតខ្ពស់បំផុត 1Gbps - ភ្ជាប់ឧបករណ៍ច្រើនជាងមុន
១គ.ម២ អាចភ្ជាប់ឧបករណ៍បានប្រហែល ១ ០០០ ០០០ ឧបករណ៍ - កម្រិតពន្យារពេលកាន់តែទាបជាងមុន
ការទំនាក់ទំនងរលូនជាងមុន និងកម្រិតពន្យារទាប ដែលធ្វើឱ្យការទំនាក់ទំនងមានភាពជាកស្ដែង អនុញ្ញាត្តឱ្យបច្ចេកវិទ្យាទំនាក់ទំនងដូចជា VR និងស្រដៀងគ្នានេះកាន់តែស្ថិតមកកៀកពិភពលោកយើង។
បច្ចេកវិទ្យា 5G មាន ២ ប្រភេទ៖
- Non Standalone 5G (NSA 5G)
- Standalone 5G (SA 5G)





