រាល់ពេលនិយាយពីឯកសារ ឬកម្មវិធីកែសម្រួលឯកសារ PDF (PDF Editor Software) មនុស្សស្ទើរគ្រប់គ្នានៅលើពិភពលោកប្រាកដជានឹកឃើញដល់ Adobe Acrobat DC/Reader មុនគេ។ ប៉ុន្តែថ្ងៃនេះ យើងនឹងណែនាំកម្មវិធីថ្មីមួយ ដែលនឹងផ្ដល់បទពិសោធន៍ល្អបំផុតសម្រាប់លោកអ្នក។
ប្រាកដណាស់ Adobe Acrobat DC មានស្ដង់ដាខ្ពស់ មុខងារប្រើប្រាស់ទូលំទូលាយ មានភាពបត់បែនច្រើន បើធៀបនឹងកម្មវិធី PDF ផ្សេងទៀត។ ដោយសារមុខងារសំបូរបែបរបស់វាបែបនេះហើយ ទើបធ្វើឱ្យតម្លៃរបស់វាថ្លៃ ដែលអ្នកប្រើប្រាស់ PDF ម្ដងម្កាលតែងស្វែងរកដំណោះស្រាយផ្សេងពីវា។
គិតត្រឹមឆ្នាំ ២០២៦ Adobe Acrobat DC មានតម្លៃប្រចាំខែ ១២,៥ដុល្លារ សម្រាប់អាជ្ញាបណ្ណសិស្ស និងប្រហែល ២២ដុល្លារ សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន។ សម្រាប់ខ្ញុំយល់ថាតម្លៃនេះ មិនថ្លៃទោះទេ ប្រសិនបើអ្នកប្រើប្រាស់វាជាប្រចាំ ប៉ុន្តែប្រសិនប្រើប្រាស់ម្តងម្កាល ខ្ញុំសូមណែនាំឱ្យប្រើប្រាស់កម្មវិធីដំណោះស្រាយ PDF ផ្សេងទៀត ដូចជា PDF24 និង ILOVEPDF ជំនួសវិញ។

បច្ចុប្បន្ន ILOVEPDF អនុញ្ញាតឱ្យប្រើប្រាស់តែមានលើគេហទំព័រប៉ុណ្ណោះ។ ប្រសិនលោកអ្នកចង់ប្រើប្រាស់កម្មវិធី PDF ដែលតំឡើងលើកុំព្យូទ័របាន Adobe Acrobat DC និង PDF24 ទើបជាជម្រើសរបស់លោកអ្នក។
ILOVEPDF ផ្ដល់នូវមុខងារដំណោះស្រាយ PDF យ៉ាងច្រើនសំបូរបែប និងមានផ្ទាំងកម្មវិធី (UI/Interface) ស្រស់ស្អាត និងងាយស្រួលប្រើប្រាស់។ ដោយសារវាជាថ្នាលឌីជីថល លោកអ្នកអាចប្រើប្រាស់គ្រប់ពេលវេលា គ្រប់ទីកន្លែងឱ្យទេអ្នកអាចភ្ជាប់ទៅអ៊ីនធើណឺតបាន។
អាចប្រើប្រាស់គណនីឥតគិតថ្លៃ ឬប្រើប្រាស់ដោយគ្មានគណនី ជាមួយមុខងារស្ទើរគ្រប់ទាំងអស់ ហើយតម្លៃប្រចាំខែសម្រាប់ការបិទពាណិជ្ជកម្ម និងបើកមុខងារ និងសិទ្ធឥតដែនកំណត់ត្រឹមតែ ៤ដុល្លារក្នុងមួយខែប៉ុណ្ណោះ។





Leave a Reply