ព័ត៌មាន

  • នាយកប្រតិបត្តិ Telegram ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះបារាំង

    នាយកប្រតិបត្តិ Telegram ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះបារាំង

    ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា លោក Durov ត្រូវបានឃុំខ្លួន បន្ទាប់ពីយន្តហោះឯកជនរបស់គាត់បានចុះចតនៅអាកាសយានដ្ឋាន Le Bourget ទីក្រុងប៉ារីស។ យោងតាមមន្រ្តី ដែលមានអាយុ 39 ឆ្នាំត្រូវបានចាប់ខ្លួនក្រោមដីកាសម្រាប់បទល្មើសទាក់ទងនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានឲ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំង កំពុងចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ជាក់អំពីស្ថានភាពនេះ។ ប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា Durov បានធ្វើដំណើរតាមយន្តហោះឯកជនរបស់គាត់។ Telegram គឺមានប្រជាប្រិយភាពជាពិសេសនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងរដ្ឋអតីតសហភាពសូវៀត។ កម្មវិធីនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ 2018 បន្ទាប់ពីការបដិសេធពីមុនដោយលោក Durov ក្នុងការប្រគល់ទិន្នន័យអ្នកប្រើប្រាស់។ ប៉ុន្តែ​បម្រាម​នេះ​ត្រូវ​បាន​ដក​វិញ​នៅ​ឆ្នាំ ២០២១។ Telegram ត្រូវបានចាត់ថ្នាក់ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat ។ លោក Durov បានបង្កើត Telegram ក្នុងឆ្នាំ 2013 ហើយគាត់បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ 2014 បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាលក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte…

  • ជាមោទនភាពមួយដែលខ្មែរអាចផលិតកម្មវិធីទំនាក់ទំនងសកល

    ជាមោទនភាពមួយដែលខ្មែរអាចផលិតកម្មវិធីទំនាក់ទំនងសកល

    ក្នុងឆ្នាំ ២០២៤ ថ្មីៗនេះ កម្ពុជាមានកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមដែលមានលក្ខណៈបទដ្ឋានកម្រិតអន្ដរជាតិ ប្រហាក់ប្រហែលទំនាក់ទំនងបណ្ដាញសង្គមដែលពេញនិយមក្នុងប្រទេសកម្ពុជាបច្ចុប្បន្នដូចជា Telegram និង WhatsApp ជាដើម។ ឥឡូវនេះ អ្នកអាចស្វែងរក និងដំឡើងកម្មវិធីនេះប្រើប្រាស់បានតាមរយៈ App Store (ISO) និង Playstore (Android) បានហើយ។ CoolApp ជាកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមកម្រិតសកលដំបូង ដែលបានអភិវឌ្ឍដោយក្រុមអ្នកជំនាញបច្ចេកវិទ្យាជនជាតិខ្មែរ។ កម្មវិធីនេះចំណាយពេលអភិវឌ្ឍអស់ប្រហែល ៣ មកម្លោះ ពោលគឺតាំងពីឆ្នាំ ២០២១ រហូតមកដល់ឆ្នាំ ២០២៤ នេះ។ CoolApp មានមុខងារជាច្រើនដូចជា ផ្ញើសារ ហៅទូរសព្ទ ហៅទូរសព្ទមានវីដេអូ (ប្រហែលខ្មែរយើងគួរបង្កើតពាក្យ ហៅទូរទស្សន៍ = Video​ call) ក្រុមទំនាក់ទំនង ហើយជាពិសេសមានមុខងារ Encryption data (រក្សាទិន្នន័យប្រើប្រាស់ដាច់ដោយលែក និងជាសំខាន់) សុវត្ថិភាព និងឯកជនភាពបុគ្គល ដោយប្រើប្រាស់ Internet Local (Dix) ។ ជាមួយមុខងារដ៏សម្បូរបែប និងបច្ចេកវិទ្យាទំនើប…