
ពុម្ពអក្សរ Limon គឺជាពុម្ពអក្សរខ្មែរ ដែលត្រូវបានប្រើសរសេរលើកំព្យូទ័រជាទូទៅ មុនពេលពុម្ពអក្សរខ្មែរយូនីកូដត្រូវបានដំណើរការ។ ពុម្ពអក្សរ Limon ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយ Sath Sokha Mony & Chhit Worn Narith (Limon Group)។ ម្ដងម្កាលខ្ញុំឃើញឯកសារមួយចំនួនប្រើប្រាស់ពុម្ពអក្សរ Limon ខ្ញុំត្រូវដំឡើងពុម្ពអក្សរប្រភេទនេះដើម្បីធ្វើឱ្យពុម្ពត្រឹមត្រូវ និងអាចអានបាន។ ប្រសិនបើអ្នកជួបបញ្ហាដូច្នេះ អ្នកអាចទាញយកឯកសារពុម្ពអក្សរ Limon ខាងក្រោម ហើយដំឡើងនៅលើកុំព្យូទ័រតែម្តងជាការសម្រេច។ ទាញយក Limon Fonts.zip ហេតុអ្វីបានជាពុម្ពអក្សរ Limon ត្រូវបានបង្កើតឡើង? កាលពីមុន ពុម្ពអក្សរខ្មែរលើកុំព្យទ័រមិនគាំទ្រ ឬស្គាល់ពុម្ពអក្សរខ្មែរឡើយ។ សូម្បីបច្ចុប្បន្ននេះក្តី នៅក្នុងកម្មវិធីថ្មីៗ ជាច្រើន ដូចជាកម្មវិធីទូរស័ព្ទដូចជាការកែសម្រួលវីដេអូ និងកម្មវិធីរចនា និងប្រហែលជាជាច្រើនទៀត ពេលដំណើរឱ្យប្រើប្រាស់ដំបូងៗ ច្រើនតែមិនស្គាល់អក្សរខ្មែរ។ នៅក្នុង Microsoft នៅលើ Windows និងប្រព័ន្ធ IOS មិនគាំទ្រខ្មែរយូនីកូដទេកាលពីប៉ុន្មានឆ្នាំមុន។ នេះជាមូលហេតុដែលយើងបានប្រើពុម្ពអក្សរ Limo របស់ខ្មែរពីមុន។…