
កម្មវិធី Microsoft Office ខ្លះមានមុខងារ embed font (បង្កប់ពុម្ពអក្សរ) ដើម្បីឱ្យពុម្ពអក្សរដែលនៅលើឯកសាររបស់យើងរក្សាទម្រង់ដដែលពេលបើកមើល ឬកែលើកុំព្យូទ័រ ឬឧបករណ៍ផ្សេងដែលគ្មានពុម្ពអក្សររបស់យើងបាន។ ការបង្កប់ពុម្ពអក្សរ (Embed font) អាចធ្វើបានទាំងកម្មវិធី Word និង PowerPoint នៅកន្លែងនេះ យើងឃើញមានជម្រើស ២ មានដូចជា Embed only the characters used on this document (best for reducing file size) និង Do not embed common system fonts ជម្រើស Embed only the characters used in the document/presentation អាចជួយកាត់បន្ថយទំហំផ្ទុកឯកសារ ប៉ុន្ដែប្រសិនកែលើឧបករណ៍ផ្សេងវានឹងខូចទម្រង់ពុម្ពអក្សរ។ ជម្រើសនេះ ដូចគ្នាទាំង Word…