Elon Musk

  • Elon Musk ណែនាំបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok!

    Elon Musk ណែនាំបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok!

    លោក អេឡុន ម៉ាស (Elon Musk) ដែលជាស្ថាបនិករបស់ xAI ណែនាំំគំរូបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok 3 ជាបញ្ញាសប្បនិមិត្តដែលឆ្លាតវៃបំផុតមួយ ហើយលោកបានប្រកាសថា វាឆ្លាតគេជាងបំផុតក្នុងលោកនេះ។ ជំនាន់បន្ទាប់របស់ AI នេះ នឹងនាំមកនូវភាពច្បាស់លាស់លើផ្នែកសំខាន់ៗដូចជា ប្រកបដោយហេតុផល បំប្លែងសារអក្សរទៅជាវីដេអូ និងកែតម្រូវសមត្ថភាពដោយខ្លួនឯងពីមួយពេលទៅមួយពេល។ ជាមួយមុខងារនវានុវត្តរបស់វា Grok 3 នឹងរួមចំណែកផ្លាស់ប្ដូរវិស័យ AI នៅពេលខាងមុខ។ អត្ថន័យនៃឈ្មោះ Grok ក្នុងការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍ខាងលើ លោក អេឡុន ម៉ាស បានពន្យល់ពីការបំផុសគំនិតពាក្យ Grok ថាបានដកស្រង់ពីរឿងនិទានមួយ។ នៅរឿងនោះ Grok តំណាងឱ្យអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយយល់ច្បាស់ពីរឿងអាថ៌កំបាំងសព្វគ្រប់បែបយ៉ាង។​ នេះមានន័យថា វាជាកម្រិតដែលលើសពីចំណេះដឹងរបស់មនុស្សធម្មតា និងដែលពោលពេញទៅដោយគំនិតយ៉ាងសម្បូរបែប។ លោក អេឡុន ម៉ាស សង្កត់ធ្ងន់ថា មូលដ្ឋានយល់ដឹងខ្ពស់ និងការយល់ច្បាស់ដ៏ជម្រៅចិត្ត គឺជាគោលគំនិតនៃការបង្កើតគំរូបញ្ញាសប្បនិមិត្ត Grok 3 នេះ។​ ឈ្មោះនេះ ឆ្លុះបញ្ចាំងទស្សនវិស័យរបស់ Grok…