CoolApp

  • ជាមោទនភាពមួយដែលខ្មែរអាចផលិតកម្មវិធីទំនាក់ទំនងសកល

    ជាមោទនភាពមួយដែលខ្មែរអាចផលិតកម្មវិធីទំនាក់ទំនងសកល

    ក្នុងឆ្នាំ ២០២៤ ថ្មីៗនេះ កម្ពុជាមានកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមដែលមានលក្ខណៈបទដ្ឋានកម្រិតអន្ដរជាតិ ប្រហាក់ប្រហែលទំនាក់ទំនងបណ្ដាញសង្គមដែលពេញនិយមក្នុងប្រទេសកម្ពុជាបច្ចុប្បន្នដូចជា Telegram និង WhatsApp ជាដើម។ ឥឡូវនេះ អ្នកអាចស្វែងរក និងដំឡើងកម្មវិធីនេះប្រើប្រាស់បានតាមរយៈ App Store (ISO) និង Playstore (Android) បានហើយ។ CoolApp ជាកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមកម្រិតសកលដំបូង ដែលបានអភិវឌ្ឍដោយក្រុមអ្នកជំនាញបច្ចេកវិទ្យាជនជាតិខ្មែរ។ កម្មវិធីនេះចំណាយពេលអភិវឌ្ឍអស់ប្រហែល ៣ មកម្លោះ ពោលគឺតាំងពីឆ្នាំ ២០២១ រហូតមកដល់ឆ្នាំ ២០២៤ នេះ។ CoolApp មានមុខងារជាច្រើនដូចជា ផ្ញើសារ ហៅទូរសព្ទ ហៅទូរសព្ទមានវីដេអូ (ប្រហែលខ្មែរយើងគួរបង្កើតពាក្យ ហៅទូរទស្សន៍ = Video​ call) ក្រុមទំនាក់ទំនង ហើយជាពិសេសមានមុខងារ Encryption data (រក្សាទិន្នន័យប្រើប្រាស់ដាច់ដោយលែក និងជាសំខាន់) សុវត្ថិភាព និងឯកជនភាពបុគ្គល ដោយប្រើប្រាស់ Internet Local (Dix) ។ ជាមួយមុខងារដ៏សម្បូរបែប និងបច្ចេកវិទ្យាទំនើប…