ChatGPT

  • Elon Musk ណែនាំបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok!

    Elon Musk ណែនាំបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok!

    លោក អេឡុន ម៉ាស (Elon Musk) ដែលជាស្ថាបនិករបស់ xAI ណែនាំំគំរូបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok 3 ជាបញ្ញាសប្បនិមិត្តដែលឆ្លាតវៃបំផុតមួយ ហើយលោកបានប្រកាសថា វាឆ្លាតគេជាងបំផុតក្នុងលោកនេះ។ ជំនាន់បន្ទាប់របស់ AI នេះ នឹងនាំមកនូវភាពច្បាស់លាស់លើផ្នែកសំខាន់ៗដូចជា ប្រកបដោយហេតុផល បំប្លែងសារអក្សរទៅជាវីដេអូ និងកែតម្រូវសមត្ថភាពដោយខ្លួនឯងពីមួយពេលទៅមួយពេល។ ជាមួយមុខងារនវានុវត្តរបស់វា Grok 3 នឹងរួមចំណែកផ្លាស់ប្ដូរវិស័យ AI នៅពេលខាងមុខ។ អត្ថន័យនៃឈ្មោះ Grok ក្នុងការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍ខាងលើ លោក អេឡុន ម៉ាស បានពន្យល់ពីការបំផុសគំនិតពាក្យ Grok ថាបានដកស្រង់ពីរឿងនិទានមួយ។ នៅរឿងនោះ Grok តំណាងឱ្យអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយយល់ច្បាស់ពីរឿងអាថ៌កំបាំងសព្វគ្រប់បែបយ៉ាង។​ នេះមានន័យថា វាជាកម្រិតដែលលើសពីចំណេះដឹងរបស់មនុស្សធម្មតា និងដែលពោលពេញទៅដោយគំនិតយ៉ាងសម្បូរបែប។ លោក អេឡុន ម៉ាស សង្កត់ធ្ងន់ថា មូលដ្ឋានយល់ដឹងខ្ពស់ និងការយល់ច្បាស់ដ៏ជម្រៅចិត្ត គឺជាគោលគំនិតនៃការបង្កើតគំរូបញ្ញាសប្បនិមិត្ត Grok 3 នេះ។​ ឈ្មោះនេះ ឆ្លុះបញ្ចាំងទស្សនវិស័យរបស់ Grok…

  • Deepseek បញ្ញាសិប្បនិម្មិត (AI) ថ្មី ដែលបង្កើតដោយចិន

    Deepseek បញ្ញាសិប្បនិម្មិត (AI) ថ្មី ដែលបង្កើតដោយចិន

    ពិភពលោកទាំងមូល ពិសេសសហរដ្ឋអាមេរិកកំពុងភ្ញាក់ផ្អើលជាមួយបញ្ញាសិប្បនិម្មិតថ្មីរបស់ចិន គឺ Deepseek ដែលមានសមត្ថភាពប្រហាក់ប្រហែល ChatGPT របស់ openai របស់សហរដ្ឋអាមេរិក។  ត្រឹមតែរយៈពេលមួយថ្ងៃក្រោយប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធី Deepseek ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងនាមជាកម្មវិធីដែលទទួលបានការទាញយកមកប្រើប្រាស់ច្រើនជាងគេលើថ្នាលកម្មវិធី Playstore ។ Deepseek អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើមុខងាររបស់ខ្លួនដោយសេរី ខណៈ ChatGPT តម្រូវឱ្យអ្នកប្រើប្រាស់ជំនាន់​​ ៤ ត្រូវបានប្រាក់ប្រហែល ២០ដុល្លារក្នុងមួយខែ។ លើសពីនេះ អ្នកប្រើប្រាស់អាចសន្ទនាជាភាសាខ្មែរយ៉ាងរលូន នឹងប្រសើរជាង ChatGPT ជាមួយ Deepseek ។ បង្កើតគណនី Deepseek នៅទីនេះ!

  • រវាងបញ្ញាសិប្បនិមិ្មត (AI) និងបញ្ញាពិតរបស់មនុស្ស តើមួយណាឆ្លាតជាង?

    រវាងបញ្ញាសិប្បនិមិ្មត (AI) និងបញ្ញាពិតរបស់មនុស្ស តើមួយណាឆ្លាតជាង?

    នេះជាអត្ថបទប្រែសម្រួលនៃការពិសោធន៍ និងការរកឃើញរបស់សារព័ត៌មាន BBC ដែលជាការសិក្សារកម្រិតបញ្ញារបស់ បញ្ញាសិប្បនិមិ្មត (Artificial intelligence) និងបញ្ញាពិតមនុស្ស (human intelligence)។ អត្ថបទនេះមានលក្ខណៈជាស៊េរី (ភាគ)។ មុននឹងបន្តអាចអត្ថបទសិក្សានេះ តើចំពោះការយល់ឃើញរបស់អ្នកផ្ទាល់ រវាងបញ្ញាសិប្បនិមិ្មត​ និងបញ្ញាពិត មិនណាឆ្លាតជាង? សូមចូលរួមបញ្ចេញមតិខាងក្រោម។ វាអាចមើលឃើញនូវអ្វីដែលវេជ្ជបណ្ឌិតអាចមើលរំលងពាក់ព័ន្ធនឹងសញ្ញាមហារីក ដែលអាចបកស្រាយផ្ដល់កម្លាំងចិត្តជំនួយដល់ផ្លូវចិត្តអ្នកជំងឺ បកស្រាយភាសាបុរាណដែលអ្នកស្រាវជ្រាវមានភាពច្របូកច្របល់ ព្យាករណ៍អាកាសធាតុ និងអាចសូម្បីតែការទំនាក់ទំនងរបស់សត្វទៀតផង។​ សមត្ថភាពក្នុងរឿងទាំងនេះ និងនៅក្នុងរឿងជាច្រើនទៀត ធ្វើឱ្យបញ្ញាសិប្បនិម្មិត( AI ) ហាក់មានកម្រិតខ្ពស់ ធ្វើឱ្យយើងចាប់អារម្មណ៍បន្ថែមទៀត ដើម្បីពិនិត្យមើលអ្វីដែលវាមិនអាចធ្វើបាន។ “អាថ៌កំបាំងដ៏ធំមួយក្នុងការសិក្សាអំពីភាពវៃឆ្លាត គឺជាអ្វីដែលផ្តល់ឱ្យយើងនូវអត្ថប្រយោជន៍ច្រើនលើប្រព័ន្ធប AI​” ប្រសាសរបស់​លោកភីតកូ (Xaq Pitkow) ដែលជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Carnegie Mellon ដែលសិក្សាពីចំណុចប្រសព្វនៃ AI និង Neuroscience ។ “ខួរក្បាលមានរចនាសម្ព័ន្ធសរសៃប្រសាទជ្រៅជាច្រើនដែលទាក់ទងនឹងមុខងារ និងភារកិច្ចផ្សេងៗគ្នា ដូចជាការចងចាំ តម្លៃ ចលនា ការយល់ឃើញពីអារម្មណ៍ និងអ្វីៗជាច្រើនទៀត”។ រចនាសម្ព័ន្ធទាំងនេះអនុញ្ញាតឱ្យគំនិតរបស់យើងចូលទៅក្នុងប្រភេទនៃការគិតផ្សេងៗដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ វាជាអ្វីដែលផ្តល់ភាពវៃឆ្លាតដល់មនុស្សយើងលើមនុស្សយន្តសម្រាប់ពេលនេះ។ ក្បួនដោះស្រាយរបស់ AI ដែលគ្របដណ្តប់លើទីផ្សារ…