
នេះជាអត្ថបទប្រែសម្រួលនៃការពិសោធន៍ និងការរកឃើញរបស់សារព័ត៌មាន BBC ដែលជាការសិក្សារកម្រិតបញ្ញារបស់ បញ្ញាសិប្បនិមិ្មត (Artificial intelligence) និងបញ្ញាពិតមនុស្ស (human intelligence)។ អត្ថបទនេះមានលក្ខណៈជាស៊េរី (ភាគ)។ មុននឹងបន្តអាចអត្ថបទសិក្សានេះ តើចំពោះការយល់ឃើញរបស់អ្នកផ្ទាល់ រវាងបញ្ញាសិប្បនិមិ្មត និងបញ្ញាពិត មិនណាឆ្លាតជាង? សូមចូលរួមបញ្ចេញមតិខាងក្រោម។ វាអាចមើលឃើញនូវអ្វីដែលវេជ្ជបណ្ឌិតអាចមើលរំលងពាក់ព័ន្ធនឹងសញ្ញាមហារីក ដែលអាចបកស្រាយផ្ដល់កម្លាំងចិត្តជំនួយដល់ផ្លូវចិត្តអ្នកជំងឺ បកស្រាយភាសាបុរាណដែលអ្នកស្រាវជ្រាវមានភាពច្របូកច្របល់ ព្យាករណ៍អាកាសធាតុ និងអាចសូម្បីតែការទំនាក់ទំនងរបស់សត្វទៀតផង។ សមត្ថភាពក្នុងរឿងទាំងនេះ និងនៅក្នុងរឿងជាច្រើនទៀត ធ្វើឱ្យបញ្ញាសិប្បនិម្មិត( AI ) ហាក់មានកម្រិតខ្ពស់ ធ្វើឱ្យយើងចាប់អារម្មណ៍បន្ថែមទៀត ដើម្បីពិនិត្យមើលអ្វីដែលវាមិនអាចធ្វើបាន។ “អាថ៌កំបាំងដ៏ធំមួយក្នុងការសិក្សាអំពីភាពវៃឆ្លាត គឺជាអ្វីដែលផ្តល់ឱ្យយើងនូវអត្ថប្រយោជន៍ច្រើនលើប្រព័ន្ធប AI” ប្រសាសរបស់លោកភីតកូ (Xaq Pitkow) ដែលជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Carnegie Mellon ដែលសិក្សាពីចំណុចប្រសព្វនៃ AI និង Neuroscience ។ “ខួរក្បាលមានរចនាសម្ព័ន្ធសរសៃប្រសាទជ្រៅជាច្រើនដែលទាក់ទងនឹងមុខងារ និងភារកិច្ចផ្សេងៗគ្នា ដូចជាការចងចាំ តម្លៃ ចលនា ការយល់ឃើញពីអារម្មណ៍ និងអ្វីៗជាច្រើនទៀត”។ រចនាសម្ព័ន្ធទាំងនេះអនុញ្ញាតឱ្យគំនិតរបស់យើងចូលទៅក្នុងប្រភេទនៃការគិតផ្សេងៗដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ វាជាអ្វីដែលផ្តល់ភាពវៃឆ្លាតដល់មនុស្សយើងលើមនុស្សយន្តសម្រាប់ពេលនេះ។ ក្បួនដោះស្រាយរបស់ AI ដែលគ្របដណ្តប់លើទីផ្សារ…