Agentic

  • តើអ្វីទៅជា Agentic AI?

    តើអ្វីទៅជា Agentic AI?

    ក្រោយមានបទពិសោធន៍សន្ទនាជាមួយអ្នកប្រើប្រាស់ទូទៅសកលលោកប៉ុន្មានឆ្នាំមកនេះ AI ពីមុនដែលគេស្គាល់ថា Generative AI (បញ្ញាសិប្បនិម្មិតស្វ័យបង្កើត) អភិវឌ្ឍដល់កម្រិតមួយទៀត ដែលគេហៅថា Agentic AI (បញ្ញាសិប្បនិម្មិតភ្នាក់ងារ)។ យ៉ាងក៏ដោយវត្តមាន Generative AI ក៏នឹងមានបន្តធម្មតា ហើយ Agentic AI ជាប្រភេទថ្មីមួយទៀតដែលដាក់ឱ្យដំណើរការ ដោយសារវាមានតួនាទីផ្សេងពីគ្នា និងអាស្រ័យគ្នាផងដែរ។ និយាយពី Agentic AI (បញ្ញាសិប្បនិម្មិតភ្នាក់ងារ) តាមរយៈឈ្មោះរបស់វាអាចឱ្យយើងយល់បានខ្លះអំពីបញ្ញាសិប្បនិម្មិតជំនាន់ថ្មីមួយនេះ។ Agentic មានន័យថាដែលជាភ្នាក់ងារ។ ស្ដាប់ទៅវាហាក់ដូចជា Robot (រ៉ូបត) ដែលអាចធ្វើការជំនួសមនុស្សបាន។ ហើយនេះជាការពិត Agentic AI មានសមត្ថភាពសម្រួលការងារមនុស្សបានយ៉ាងច្រើន តាមរយៈការបំពេញកិច្ចការស្វ័យប្រវត្តិដោយការវិភាគស៊ីជម្រៅ ផ្អែកលើហេុតផល និងបទពិសោធន៍របស់វា។ មុខងារនេះស្ទើរតែដូចមនុស្សយើងទៅហើយ ព្រោះថាធម្មតាយើងបំពេញការងាររាល់ថ្ងៃ ប្រើប្រាស់ពេលវេលា ជំនាញ គំនិត របស់យើងដូចគ្នាដែរ។ របៀបដំណើរការរបស់ Agentic AI សមត្ថភាពខ្ពស់ក្នុងការបំពេញការងារដោយស្វ័យប្រវត្តិ និងប្រើប្រាស់ទិន្នន័យ និងបទពិសោធន៍របស់ខ្លួនដោះស្រាយបញ្ហាផ្សេងៗប្រកដដោយការច្នៃប្រឌិត របស់ Agectic AI អាចមានទម្រង់ផ្សេងៗពីគ្នា។…