សុវត្ថិភាព

  • គន្លឹះកាត់បន្ថយហានិភ័យពីការ​វាយប្រហារ (Hack) គណនី Telegram

    គន្លឹះកាត់បន្ថយហានិភ័យពីការ​វាយប្រហារ (Hack) គណនី Telegram

    មិនមែនតែប្រទេសកម្ពុជាប៉ុណ្ណោះទេ វេទិការទំនាក់ទំនង Telegram មានអ្នកប្រើជាង ៧០០ លាននាក់ បានក្លាយជាវេទិការទំនាក់ទំនងសារសន្ទនាដ៏ពេញនិយមបំផុតមួយ។ ទោះបីមានមុខងារសារសន្ទនាសុវត្ថិភាព និងជាសម្ងាត់ក៏ដោយ ក៏ថ្នាលទំនាក់ទំនង Telegram មិនទាន់ធានាសុវត្ថិភាពអ្នកប្រើប្រាស់បាន ១០០% នោះឡើយ។ ពិតណាស់គ្មានថ្នាលទំនាក់ទំនងណាមួយធានាសុវត្ថិភាពឥតខ្ចោះឡើយ។ ក្នុងន័យនេះអ្នកប្រើប្រាស់ Telegram គប្បីស្វែងយល់ពីរបៀបការពារសុវត្តិភាពគណនីដោយខ្លួនឯង។ មុខងារសុវត្ថិភាពនៃ Telegram ទោះបីមុខងារសុវត្ថិភាពទាំងនេះបានបំពាក់លើថ្នាលទំនាក់ទំនង Telegram ក៏ដោយ ក៏ក្រុមអ្នកវាយប្រហារ (Hackers) នៅតែមានវិធីវាយប្រហារជាច្រើន ដែលយើងនឹងបកស្រាយវិធីទូទៅមួយចំនួនដូចខាងក្រោម។ ហានិភ័យដែលអ្នកកើតមាន 1.​ Phising Attacks Phishing នៅតែជាវិធីមួយក្នុងចំណោមវិធីទូទៅបំផុត ដែលអ្នកវាយប្រហារលួចចូលគ្រប់គ្រងគណនី Telegram ។ ការវាយប្រហារតាមការបន្លំ ពាក់ព័ន្ធនឹងការបញ្ឆោតអ្នកប្រើប្រាស់ឱ្យចុចលើតំណភ្ជាប់ក្លែងក្លាយ ឬទាញយកឯកសារបង្កប់មេរោគ ដែលអាចនាំឱ្យប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួន រួមទាំងអត្តសញ្ញាណអ្នកប្រើប្រាស់។ ជាឧទាហរណ៍ អ្នកវាយប្រហារអាចបង្កើតទំព័រចូល Telegram ក្លែងក្លាយ ដើម្បីចម្លងយកលេខទូរស័ព្ទ និងលេខកូដចូលប្រើរបស់ជនរងគ្រោះ។ វិធីការពារខ្លួនអ្នក៖ តែងតែផ្ទៀងផ្ទាត់ប្រភពនៃសារ ឬតំណភ្ជាប់ណាមួយដែលអ្នកទទួលបាន ជាពិសេសប្រសិនបើឯកសារទាំងនោះគួរឱ្យសង្ស័យ ឬស្នើសុំព័ត៌មានផ្ទាល់ខ្លួន។ 2. វិស្វកម្មសង្គម /…