
រាល់ពេលនិយាយពីឯកសារ ឬកម្មវិធីកែសម្រួលឯកសារ PDF (PDF Editor Software) មនុស្សស្ទើរគ្រប់គ្នានៅលើពិភពលោកប្រាកដជានឹកឃើញដល់ Adobe Acrobat DC/Reader មុនគេ។ ប៉ុន្តែថ្ងៃនេះ យើងនឹងណែនាំកម្មវិធីថ្មីមួយ ដែលនឹងផ្ដល់បទពិសោធន៍ល្អបំផុតសម្រាប់លោកអ្នក។ ប្រាកដណាស់ Adobe Acrobat DC មានស្ដង់ដាខ្ពស់ មុខងារប្រើប្រាស់ទូលំទូលាយ មានភាពបត់បែនច្រើន បើធៀបនឹងកម្មវិធី PDF ផ្សេងទៀត។ ដោយសារមុខងារសំបូរបែបរបស់វាបែបនេះហើយ ទើបធ្វើឱ្យតម្លៃរបស់វាថ្លៃ ដែលអ្នកប្រើប្រាស់ PDF ម្ដងម្កាលតែងស្វែងរកដំណោះស្រាយផ្សេងពីវា។ គិតត្រឹមឆ្នាំ ២០២៦ Adobe Acrobat DC មានតម្លៃប្រចាំខែ ១២,៥ដុល្លារ សម្រាប់អាជ្ញាបណ្ណសិស្ស និងប្រហែល ២២ដុល្លារ សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន។ សម្រាប់ខ្ញុំយល់ថាតម្លៃនេះ មិនថ្លៃទោះទេ ប្រសិនបើអ្នកប្រើប្រាស់វាជាប្រចាំ ប៉ុន្តែប្រសិនប្រើប្រាស់ម្តងម្កាល ខ្ញុំសូមណែនាំឱ្យប្រើប្រាស់កម្មវិធីដំណោះស្រាយ PDF ផ្សេងទៀត ដូចជា PDF24 និង ILOVEPDF ជំនួសវិញ។ បច្ចុប្បន្ន ILOVEPDF អនុញ្ញាតឱ្យប្រើប្រាស់តែមានលើគេហទំព័រប៉ុណ្ណោះ។…

ការប្រើប្រាស់ឯកសារ PDF មានភាពចំបាច់ក្នុងរូបភាពជាច្រើន ដូច្នេះហើយការគ្រប់គ្រង់ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ណាស់សម្រាប់ការងារផ្ទាល់ខ្លួន និងការងារវិជ្ជាជីវៈ។ មិនថាអ្នកត្រូវការបំប្លែង បញ្ចូលរូបភាព បំបែកទំព័រ ឬកែសម្រួលឯកសារ PDF ទេ មានឧបករណ៍ដែលអាចទុកចិត្តបានអាចធ្វើឱ្យមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ PDF24 គឺជាសំណុំឧបករណ៍ដ៏សម្បូរបែបមួយដែលបង្កើតឡើង ដើម្បីធ្វើឱ្យការងារគ្រប់គ្រង PDF របស់អ្នកកាន់តែសាមញ្ញ។ ខាងក្រោមនេះ គឺជាមុខងារទូទៅខ្លះៗ អំពីអ្វីដែល PDF24 ផ្តល់ជូន និងដែលអាចប្រើជាអត្ថប្រយោជន៍ដល់អ្នក។ PDF24 គឺជាអ្វី? PDF24 គឺជាថ្នាលឌីជីថល និងកម្មវិធីកុំព្យូទ័រ ដែលផ្តល់ជូននូវឧបករណ៍ជាច្រើនទាក់ទងនឹង PDF។ បង្កើតឡើងដោយ Geek Software GmbH ក្នុងគោលបំណងផ្តល់ដំណោះស្រាយងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ក្នុងការបង្កើត និងកែសម្រួលឯកសារ PDF។ ថ្នាលឌីជីថលនេះអាចចូលប្រើបានតាមរយៈគេហទំព័រ pdf24.org ឬដំឡើងកម្មវិធីកុំព្យូទ័រក៏បាន។ មុខងារសំខាន់ៗរបស់ PDF24 1. ការបង្កើត និងការបំប្លែង PDF PDF24 អនុញ្ញាតឱ្យអ្នកបង្កើត PDF ពីទ្រង់ទ្រាយឯកសារផ្សេងៗ រួមទាំង Word,…